របៀបថែរក្សាភ្នែកអោយមានសុខភាពល្អ


របៀបថែរក្សាភ្នែកអោយមានសុខភាពល្អ

វិធីសាស្ត្រ៦ចំណុចសំខាន់ៗ ដើម្បីថែទាំសុខភាពភ្នែកអោយមានសុខភាពល្អ:

1- បរិភោគរបបអាហារដែលជួយដល់សុខភាពភ្នែក

ការការពារភ្នែកចាប់ផ្ដើមគិតចាប់ពីអាហារដែលយើងបរិភោគទៅ។ តាមការសិក្សាស្រាវជ្រៀវបង្ហាញថា សារធាតុចិញ្ចឹមដែលមាននៅក្នុងអាហារដែលយើងបរិភោគរាល់ថ្ងៃដូចជា អាស៊ីតខ្លាញ់អូមេហ្គា៣ Lutein ស័ង្កសី វីតាមីនស៊ី និង​វីតាមីនអ៊ី​ អាចជួយការពារពីបញ្ហាគំហើញនៅវ័យចំណាស់​ ដូចជា ការធ្លាក់ចុះនៃកន្លែងទទួលរូបភាព(Macular Degeneration)និងជំងឺភ្នែកឡើងបាយ។ ការបរិភោគអាហារទាំងនេះជាទៀងទាត់នាំអោយភ្នែកយើងមានសុខភាពល្អ។

អាហារទាំងនេះមាន៖

  • បន្លែបៃតងដូចជា​ ផ្ទី ខាត់ណា​ផ្កា ខាត់ណាដើម(Collards)
  • ត្រីសាម៉ុង ត្រីធូណា និង​ប្រភេទត្រីដែលសម្បូរខ្លាញ់ជាច្រើនទៀត
  • ស៊ុត គ្រាប់ធញ្ញជាតិ គ្រាប់សណ្ដែក និងប្រភពប្រូតេអ៊ីនផ្សេងទៀតដែលមិនមែនជាប្រភេទសាច់
  • ផ្លែក្រូច ក្រូចឆ្មា​​ ឬទឹកផ្លែឈើ​ផ្សេង
  • Oysters និងសាច់ជ្រូក

ការទទួលទានរបបអាហារដែលមានតុល្យភាពល្អអាចជួយអ្នករក្សាទង្ងន់អោយស្ថិតក្នុងស្ថានភាពល្អ ដែលធ្វើអោយអ្នកជៀសវាងបានពីជំងឺដែលទាក់ទងនឹងការធាត់លើសទម្ងន់មួយចំនួនដូចជា ជំងឺទឹកនោមផ្អែមប្រភេទទីពីរ។​ ជំងឺទឹកនោមផ្អែមគឺជាមូលហេតុដែលនាំអោយងងឹតភ្នែកចំពោះមនុស្សពេញវ័យ។

2- បញ្ឈប់ការពិសារបារី

ការពិសារបារីធ្វើអោយអ្នកងាយនឹងមានជំងឺភ្នែកឡើងបាយ ខូចសរសៃប្រសាទអុបទិច និងការធ្លាក់ចុះនៃកន្លែងទទួលរូបភាព(Macular Degeneration)។​ ប្រសិនបើអ្នកបានព្យាយាមឈប់ពិសារបារីពីមុនហើយ ប៉ុន្តែបានចាប់ផ្តើមពិសារបារីម្ដងទៀត​ សូមព្យាយាមបញ្ឈប់ការពិសារបារីអោយបាន។ ការព្យាយាមឈប់ពិសារបារីបានច្រើនដងពេលណា នោះអ្នកនឹងទទួលបានការផ្ដាច់បារីដោយជោគជ័យ។

3- ពាក់វ៉ែនតាការពារពន្លឺថ្ងៃ

ប្រភេទវ៉ែនតាការពារពន្លឺថ្ងៃដែលមានគុណភាពល្អនឹងជួយការពារភ្នែករបស់អ្នកពីកាំរស្មីអុលត្រាវីយូឡេរបស់ព្រះអាទិត្យ(UV Ray)។​ ការប៉ះពាល់កាំរស្មី UV ច្រើនធ្វើអោយភ្នែករបស់អ្នកឆាប់កើតជំងឺភ្នែកឡើងបាយនិងការធ្លាក់ចុះនៃកន្លែងទទួលរូបភាព(Macular Degeneration)។ ជ្រើសរើសវ៉ែនតាដែលការពារកាំរស្មី​UVAនិងUVBបាន៩៩%​ទៅ១០០%។ គួរប្រើវ៉ែនតាដែលមានសុំជុំវិញអាចជួយការពារភ្នែករបស់អ្នកពីគ្រប់កន្លែង។ កញ្ចក់Polarize​ អាចជួយកាត់ស្រមោលនិងពន្លឺភ្លើងឡាននៅពេលយប់។ ប្រសិនបើអ្នកពាក់Contact Lens មួយចំនួនដែលអាចជួយការពារកាំរស្មីUV ក៏វានៅតែមិនល្អដូចការពាក់វ៉ែនតាការពារUV នោះដែរ។

4- ប្រើឧបករណ៍សុវត្ថិភាពការពារភ្នែក

ប្រសិនបើអ្នកបានធ្វើការជាមួយសម្ភាៈគ្រោះថ្នាក់ឬការងារនៅទីខ្ពស់ ឬនៅតាមផ្ទះ សូមពាក់វ៉ែនតាការពាំរភ្នែកគ្រប់ពេល។

កីឡាមួយចំនួនដូចជា Hockey, Racquetball, and Lacrosse​ ផងដែរអាចនាំអោយរងរបួសភ្នែក។ ពាក់ឧបករណ៍ការពារភ្នែកដូចជា មួកសុវត្ថិភាព របាំងការពារមុខ ឬវ៉ែនតាដែលមានកញ្ចក់ជាប្រភេទកាបោនរឹងមាំដើម្បីការពារភ្នែករបស់អ្នក។

5- ព្យាយាមងាកចេញពីកញ្ចក់កំព្យូទ័រឬសំឡឹងឆ្ងាយ

  • ដាក់កុំព្យូទ័ររបស់អ្នកអោយទាបជាងកម្រិតនៃភ្នែករបស់អ្នកបន្តិចដើម្បីអោយភ្នែកមើលចុះក្រោមទៅកញ្ចក់កុំព្យូទ័រ។
  • សូមព្យាយាមជៀសវាងការចាំងពន្លឺពីបង្អួចកញ្ចក់និងពីពន្លឺកុំព្យូទ័ររបស់អ្នក។ ចាំបាច់ត្រូវប្រើអេក្រង់ការពារពន្លឺកុំព្យូទ័រ។
  • ជ្រើសរើសកៅអីដែលមានផាសុខភាពមួយដើម្បីអង្គុយដាក់បាតជើងរបស់អ្នកអោយរាបនៅលើកំរាលឥដ្ឋ។
  • ប្រសិនបើភ្នែករបស់អ្នកស្ងួត សូមព្យាយាមព្រិចឬបិតអោយបានច្រើនដង។

6- ទៅពិនិត្យភ្នែកអោយបានទៀងទាត់

យើងទាំងអស់គ្នា សម្បីតែកុមារគួរទទួលបានការពិនិត្យភ្នែកអោយបានទៀងទាត់។ ការពិនិត្យភ្នែកជាទៀងទាត់អាចជួយការពារការគំហើញ​ និងការមើលឃើញដ៏ច្បាស់ល្អបំផុតមួយ។ ការពិនិត្យភ្នែកក៏អាចរកឃើញជំងឺភ្នែកមួយចំនួនដូចជា ជំងឺទឹកដក់ក្នុងភ្នែក ដែលមិនមានបញ្ចេញរោគសញ្ញា។ វាជាការសំខាន់បំផុតក្នុងការរកឃើញជំងឺនេះអោយបានទាន់ពេលវេលា ដែលអាចងាយស្រួលក្នុងការព្យាបាលបានទាន់ពេលវេលា។

☘️ សម្រាប់ព័ត៌មានលំអិត បងប្អូនអាចខល ទំនាក់ទំនង
☎️ លេខទូរស័ព្ទ: 023 902010 | 089 638 638
📧 Email: info@housheng.com.kh
Address: #B2-090, Street Diamond Island (Koh Pich), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh.