មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញ៖ មិនបាច់ចេញពីផ្ទះក៏អាចជួបពិគ្រោះ ប្រឹក្សាជាមួយវេជ្ជបណ្ឌិតបានដែរ
មិនបាច់ចេញពីផ្ទះក៏អាចជួបពិគ្រោះ ប្រឹក្សាជាមួយវេជ្ជបណ្ឌិតបាន ហើយមានទំនុកចិត្តដូចមានសមាជិកគ្រួសារជាពេទ្យ។
ភ្នំពេញ៖ ស្របពេលដែលប្រទេសជាច្រើនរួមទាំងកម្ពុជាផងដែរ កំពុងប្រឈមមុខ នឹងជម្ងឺកូវីដ មិនអាចចេញពីផ្ទះ និងការជួបជុំ ហើយបុគ្គលិកត្រូវបំពេញការងារតាមតាមប្រពន្ធ័អនឡាញ Online សិស្សានុសិស្សក៏ត្រូវការរៀនតាម ប្រពន្ធ័អនឡាញ Online ក្នុងស្ថានភាពនេះដែរជាមួយការព្រួយបារម្ភផ្សេងៗ នៅពេលមានតំរូវការនៃបញ្ហាសុខភាពភ្នែករបស់លោកអ្នក មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញបានរៀបចំនៅការ ការពិគ្រោះ និងប្រឹក្សាអំពីបញ្ហាសុខភាពភ្នែកដោយឥតគិតថ្លៃជូនពុកម៉ែបងប្អូន។
ផ្សារភ្ជាប់ជាមួយស្ថានភាពនិងទំលាប់ថ្មីនេះមន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញដែលជាសេវាកម្មសុខាភិបាលឯកជនផ្តោតលើសុខភាពភ្នែករបស់ប្រជាជនទូទៅប្រទេសជាសំខាន់ក៌បានបង្កើតសេវាថ្មីមួយទៀតបន្ថែមគឺសេវាកម្មពិគ្រោះប្រឹក្សាយោបល់តាមប្រព័ន្ធ Telegram។
វិធីងាយៗនៅពេលអ្នកមានបញ្ហាសុខភាពភ្នែក ចូលមកកាន់៖
https://t.me/houshengeyeclinic
ដើម្បីអាចពិគ្រោះប្រឹក្សានិងទទួលការព្យាបាលជាមួយវេជ្ជបណ្ឌិតជំនាញរបស់មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញដោយឥតគិតថ្លៃ។