កែវភ្នែក ប្រៀបបានដូចជាលែនកាមេរ៉ា


កែវភ្នែក ប្រៀបបានដូចជាលែនកាមេរ៉ា

សព្វថ្ងៃនេះមនុស្សយើងទាំងអស់គ្នាមិនថាចាស់ក្មេងប្រុសស្រីប្រាកដ​ជាធ្លាប់បានប្រើប្រាស់ម៉ាស៊ីនថតរឺកាមេរ៉ាដូចជាកាមេរ៉ាឌីជីថរ,​ កាមេរ៉ាទូរស័ព្ទ។ល។​ គុណភាពភាពច្បាស់របស់រូបភាពអាស្រ័យទៅលើគុណភាពម៉ាស៊ីននិងកញ្ចក់លែនរបស់កាមេរ៉ា។ ប្រសិនបើម៉ាស៊ីននិងកញ្ចក់លែនល្អ, រូបភាពដែលថតបានវានឹងច្បាស់ស្អាតល្អ។

ភ្នែករបស់មនុស្សក៏ដូចនឹងកាមេរ៉ាដែរ។​ ភ្នែករបស់យើងមានកែវភ្នែកដែលដូចទៅនឹងកញ្ចក់លែន និងបាតភ្នែកនិងសសៃអុបទិចដូចទៅនឹងម៉ាស៊ីនរបស់កាមេរ៉ា។  យើងចាប់ផ្តើមប្រើប្រាស់ភ្នែកតាំងពីពេលកើតមកម្ល៉េះ ដូច្នេះនៅពេលវ័យយើងចំណាស់, កែវភ្នែកយើងក៏ចំណាស់ទៅតាមអាយុដែរ។ នេះអាចបណ្ដាលអោយកែវភ្នែកយើងឡើងស្រអាប់ពពក​, គំហើញចុះខ្សោយដែលគេហៅថា “ភ្នែកឡើងបាយ”​​​។

តាមរយៈការផ្លាល់ប្តូរកែវភ្នែកដែលស្រអាប់ជំនួសដោយកែវភ្នែកសិប្បនិម្មិត យើងអាចធ្វើអោយគំហើញរបស់យើងត្រលប់មកល្អវិញបាន។ ដោយបច្ចេកទេសវេជ្ជសាស្ត្រនាពេលសព្វថ្ងៃយើងអភិវឌ្ឍលឿន, ការផ្លាស់ប្ដូរកញ្ចក់លែនអាចធ្វើបានក្នុងរយៈពេលខ្លីដោយមិនមានការឈឺចាប់។

មន្ទីរព្យាបាលភ្នែកហូសេងបាននាំមកនូវបច្ចេកទេសចុងក្រោយមកក្នុងប្រទេសកម្ពុជា។​ ជាមួយការពិនិត្យតាមម៉ាស៊ីន IOL MASTER 700 អាចកំណត់លេខដឺក្រេកញ្ចក់លែនសំរាប់អ្នកជំងឺបានយ៉ាងច្បាស់លាស់, បូកផ្សំនឹងឧបករណ៍វះកាត់មកពីសហរដ្ឋអាមេរិច​ ALCON Constellation និងក្រុមគ្រូពេទ្យដែលមានបទពិសោធន៍មកពីទីក្រុងសៀងហៃប្រទេសចិន។

លោកវេជ្ជបណ្ឌិត Dong Hua ជាវេជ្ជបណ្ឌិតខាងចក្ខុរោគដែលមានបទពិសោធន៍ក្នុងការព្យាបាល, ការស្រាវជ្រាវ​និងបង្រៀនរយៈពេលជាង២០ឆ្នាំ។ វេជ្ជបណ្ឌិតមានជំនេញខាងវះកាត់ភ្នែកឡើងបាយភ្នែកនិងការដាក់កែវភ្នែកចូលក្នុងភ្នែក ហើយមកដល់ពេលបច្ចុប្បន្នបានវះជោគជ័យជាង ៣០០០០ នាក់។ ជាមួយគ្នានេះដែលវេជ្ជបណ្ឌិតអាចធ្វើការពិនិត្យ, ធ្វើរោគវិនិច្ឆ័យនិងព្យាបាលលើជំងឺដក់ទឹកក្នុងភ្នែក, ភ្នែកឡើងបាយពិបាកៗ។

រៀបរៀងដោយ : KEA PORPOR