ភ្នែកលឿង «Yellow Eyes»


ភ្នែកលឿង «Yellow Eyes»

ភ្នែកលឿងមកពីបញ្ហាអ្វី (What causes yellow eyes)
ភ្នែករបស់អ្នកគួរតែមានព៌ណសជានិច្ច (The whites of your eyes should always look white)
ភ្នែកឡើងលឿងនៅពេលខ្លះគ្រាន់តែបង្កឡើងដោយមូលហេតុសាមញ្ញតែក៏អាចជាសញ្ញាសុខភាពធ្ងន់ធ្ងរផ្សេងៗដែរ។
បើអ៊ីចឹងភ្នែកឡើងលឿងអាចមកពីអ្វីខ្លះ?
១. សារធាតុ Bilirubin ឡើងខ្ពស់នៃជំងឺហ្សែនកម្រដែលប៉ះពាល់ដល់ថ្លើមដំណើរការ bilirubin ។
២. ការឆ្លងបាក់តេរីចូលភ្នែកដោយមិនមានអនាម័យខ្ពស់។
៣. ជំងឺខាន់លឿងស្ទះ, អាចកើតមានឡើងនៅពេលដែលបំពង់មួយ ឬច្រើនដែលនាំទឹកប្រមាត់ពីថ្លើមទៅកាន់ថង់ទឹកប្រមាត់ត្រូវបាន
ស្ទះដោយគ្រួសក្នុងប្រមាត់។ នៅពេលដែលទឹកប្រមាត់មិនអាចហូរបានត្រឹមត្រូវ វានឹងកើនឡើងនៅក្នុងឈាម។
៤. ជំងឺរលាកលំពែងស្រួចស្រាវ ការឆ្លងនៃលំពែង។
៥. ជំងឺគ្រុនចាញ់, ជាការឆ្លងមេរោគតាមឈាមពីមូសខ្លា ជាទូទៅនៅក្នុងតំបន់មួយចំនួននៃពិភពលោក។
៦. មហារីកមួយចំនួន, រួមទាំងមហារីកថ្លើម លំពែង និងថង់ទឹកប្រមាត់។
៧. Hemolytic Anemia (កម្រិតសារធាតុ Bilirubin កើនឡើងពេលដែលកោសិកាឈាមក្រហមត្រូវបំបែកលឿនពេកនាំឲ្យផ្នែកពណ៌សរបស់ភ្នែកប្រែជាលឿង)។
៨. ការប្រើប្រាស់ថ្នាំវេជ្ជបញ្ជា, ដែលរួមមានថ្នាំ acetaminophen លើស និងថ្នាំតាមវេជ្ជបញ្ជាដូចជា Penicillin ថ្នាំពន្យារកំណើតតាមមាត់ chlorpromazine និងថ្នាំ anabolic steroids ។
៩. Pinguecula គឺជាការលូតលាស់ពណ៌លឿង ដែលអាចវិវឌ្ឍលើផ្នែកខ្លះនៃ sclera ដែលជារឿយៗត្រូវបានគេគិតថាបណ្តាលមកពីការត្រូវពន្លឺព្រះអាទិត្យច្រើនពេក។
សូមកុំព្រងើយកន្តើយ ត្រូវទៅជួបគ្រូពេទ្យភ្នែកប្រសិនបើភ្នែករបស់អ្នកមើលទៅព៌ណលឿង។

📆 សម្រាប់ព័ត៌មានលំអិត និងការណាត់ជួប៖
📞 លេខទូរស័ព្ទ: 089 888 121 – 088 288 6888 | Chinese: 089 638 638
⏰ ម៉ោងបំរើសេវាកម្ម៖ 08:30 ព្រឹក – 05:30 ល្ងាច (រៀងរាល់ថ្ងៃ)
🏠 អាស័យដ្ឋានៈ​ #B20-090, ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ
⏬ Telegram: https://t.me/houshengeyeclinic
🌐 www.housheng.com.kh
📍 https://bit.ly/3kIGZBC