បញ្ឈប់ការពាក់វ៉ែនតាជាមួយបច្ចេកវិទ្យាចុងក្រោយដោយការវះកាត់ICL


បញ្ឈប់ការពាក់វ៉ែនតាជាមួយបច្ចេកវិទ្យាចុងក្រោយដោយការវះកាត់ICL

លោក​ ច.ផ.រ មានភ្នែកម៉្ញូបខ្ពស់ជិត ២០០០ ដឺក្រេនិងអាស្ទីម៉ាតជាង ២៥០ ដឺក្រេដែលតម្រូវអោយគាត់ពាក់វ៉ែនតាជាប្រចាំដើម្បីបំពេញការងារនិងជីវភាពប្រចាំថ្ងៃ។ វ៉ែនតាដែលមានកញ្ចក់ក្រាស់និងធ្ងន់បាននាំអោយគាត់នូវបញ្ហាស្មុគស្មាញជាច្រើន។ កញ្ចក់វ៉ែនតាក្រាស់នោះមិនត្រឹមតែធ្វើអោយការរស់នៅមិនងាយស្រួលនិងមើលមកមិនស្អាតប៉ុណ្ណោះទេ ថែមទាំងជូបប្រទះបញ្ហានានាទៀតដូចជា នៅពេលដែលគាត់ត្រូវការកាត់វ៉ែនតាថ្មី គាត់ក៍ពិបាកក្នុងការស្វែងរកមន្ទីរពេទ្យឬហាងកាត់វ៉ែនតាដែលអាចកាត់កញ្ចក់ក្រាស់សម្រាប់អ្នកភ្នែកម៉្ញូបកំរិតខ្ពស់និងមានអាស្ទីម៉ាត។ ប្រសិនបើការកាត់កញ្ចក់វ៉ែនតានោះមានការខុសតែបន្តិចបន្តួច វាក៏អាចនាំឲ្យអ្នកពាក់មានអារម្មណ៍មិនស្រួលផងដែរ។ រាល់បញ្ហាទាំងអស់នេះ បាននាំឲ្យគាត់មានគំនិតចង់បញ្ឈប់ការពាក់វ៉ែនតាជាយូរមកហើយ។ គាត់បានរកមើលព័ត៌មាននិងឯកសារស្រាវជ្រាវជាច្រើននៅលើអ៊ីនធើណេត ដើម្បីរកវិធីសាស្រ្តណាមួយដែលអាចជួយឱ្យគាត់សំរេចបានការឈប់ពាក់វ៉ែនតានិងមើលឃើញបានច្បាស់ល្អ។

នៅខែមករាឆ្នាំ ២០២១ គាត់បានមកដល់មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញ ដើម្បីពិគ្រោះយោបល់លើវិធីសាស្រ្តដែលល្អក្នុងការបញ្ឈប់ការពាក់វ៉ែនតានិងការមើលឱ្យកាន់តែប្រសើរ។ បន្ទាប់ពីពិនិត្យរួច វេជ្ជបណ្ឌិតក៍ផ្អែកតាមលទ្ធផលនៃការពិនិត្យក៏ណែនាំឱ្យធ្វើការវះកាត់ICL​ ព្រោះស្ថានភាពភ្នែករបស់គាត់មិនអាចទទួលការព្យាបាលផ្សេងទៀតបានទេ។ បច្ចុប្បន្នការវះកាត់ICLមានតែនៅមន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញតែប៉ុណ្ណោះ ។ ការវះកាត់ICLមានសុវត្ថិភាពនិងមានប្រសិទ្ធភាពបំផុតសម្រាប់ស្ថានភាពភ្នែករបស់គាត់។ ស្នាមវះកាត់តូច, ឆាប់មើលឃើញលទ្ធផលក្រោយពេលវះកាត់, មិនប៉ះពាល់និងផ្លាស់ប្តូរទម្រង់និងរូបរាងនៃគ្រាប់ភ្នែក, គ្មានការខូចខាតនិងកាត់ដល់កោសិកាស្រទាប់ករនេ, មិនចាំបាច់ដេរនោះទេ។ ការវះកាត់នេះមានលក្ខណៈ​ ​reversible មានន័យថាកញ្ចក់លែនអាចដកចេញបានក្នុងករណីណាមួយដែលចាំបាច់។ ក្រោយពេលវះកាត់ការថែទាំមានភាពងាយស្រួលហើយមិនចាំបាច់មានការការពារ។

អត្ថបទខាងក្រោមនិងសង្ខេបអំពីដំណើរការទាំងមូលនៃការវះកាត់ICL នៅមន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញ។

. ស្ថានភាពភ្នែកមុនពេលវះកាត់:

មនុស្សប្រុសវ័យកណ្តាល, ជាអ្នកជំងឺដែលមានភ្នែកម៉្ញូបខ្ពស់ខ្លាំង, ភ្នែកខាងស្តាំម៉្ញូប ១២៥០ ដឺក្រេ + អាស្ទីម៉ាត៣០០ ដឺក្រេ, ភ្នែកខាងឆ្វេងម៉្ញូប ១៦៧៥ ដឺក្រេ + អាស្ទីម៉ាត២៥០ ដឺក្រេ, ក្រោយពេលដោះវ៉ែនតា អាចមើលឃើញត្រឹមតែស្រមោលដៃតែប៉ុណ្ណោះ, ពាក់វ៉ែនតាកញ្ចក់ក្រាស់អស់រយៈពេលជាច្រើនឆ្នាំ, គំហើញក្រោយកែតម្រូវភ្នែកខាងស្ដាំ0.5និងភ្នែកខាងឆ្វេង0.3។ រាល់ថ្ងៃធ្វើការអង្គុយនៅមុខអេក្រង់កុំព្យូទ័រនិងអេក្រង់ទូរស័ព្ទច្រើនម៉ោង។ ដោយសារតែគាត់មានជំងឺភ្នែកម៉្ញូបដឺក្រេខ្ពស់ខ្លាំងរយៈពេលច្រើនឆ្នាំបានបណ្ដាលឲ្យភ្នែកខាងឆ្វេងមានប្រវត្តិចេញឈាមបាតភ្នែក។

. ការពិនិត្យមុនពេលវះកាត់

វេជ្ជបណ្ឌិតបានពិនិត្យយ៉ាងលម្អិតជាច្រើនលើក, ដែលសរុបការពិនិត្យជិត២០មុខ រួមមាន Visual Acuity, Corrected Visual Acuity, Dilation pupil refractive, Diopter, Corneal thickness, Corneal endothelium count, A/B scan, Slit lamp, Intraocular pressure, mydriasis fundus examination, anterior chamber depth, tear film rupture time, blood test ។ល។ បន្ទាប់ពីធ្វើការពិនិត្យទាំងនេះរួច វេជ្ជបណ្ឌិតអាចធ្វើការសំរេចថាតើអ្នកជំងឺអាចទទួលការវះកាត់ICLបានដែរឬទេ។

.​ ដំណើរការនៃការវះកាត់

ក្រោយពីឆ្លងកាត់ការពិនិត្យជាច្រើននិងការរង់ចាំដ៍យូរមក ទីបំផុតក៍រង់ចាំដល់ថ្ងៃធ្វើការវះកាត់។ ពេលមកដល់មន្ទីរពេទ្យអ្នកជំងឺធ្វើការចុះឈ្មោះដូចសព្វដង ហើយបន្ទាប់មកក៏ទៅសម្រាកនៅបន្ទប់ជំងឺ។ ពេលនោះដែរគិលានុបដ្ឋាយិកាធ្វើការបណ្ដក់ថ្នាំពង្រីកប្រស្រីភ្នែកនិងថ្នាំអង់ទីប៊ីយ៉ូទិកជូនដល់អ្នកជំងឺ។ បន្ទាប់ពីប្រស្រីភ្នែករីកហើយទើបអាចចូលបន្ទប់វះកាត់បាន។ គ្រូពេទ្យនឹងធ្វើការសំលាប់មេរោគលើស្បែកជុំវិញភ្នែក, បន្ទាប់មកអ្នកជំងឺគ្រាន់តែដេកនៅលើគ្រែវះកាត់​និងសម្លឹងមើលអំពូលមីក្រូទស្សន៍អោយចំកុំកម្រើក។ ការវះកាត់ចប់រួចរាល់ក្នុងរយៈពេលប្រហែល ១៥ នាទីនិងមិនមានការឈឺចាប់ទាំងអស់។ បន្ទាប់ពីការវះកាត់បញ្ចប់រួច, គ្រូពេទ្យរុំបិទលើភ្នែកដែលវះកាត់ហើយអ្នកជំងឺអាចត្រឡប់ទៅបន្ទប់ជំងឺសម្រាកវិញបាន។ បន្ទាប់ពីសម្រាកពី១-២ម៉ោងគឺអាចចេញពីពេទ្យបាន។

. ការតាមដានក្រោយការវះកាត់

ការតាមដានក្រោយការវះកាត់រួមមានក្រោយវះ1ថ្ងៃ, 1សប្ដាហ៍, 1ខែ, ៣ខែ។ល។ នៅថ្ងៃក្រោយវះ 1ថ្ងៃ​ដំបូងគ្រូពេទ្យធ្វើការបកការរុំភ្នែកនិងពិនិត្យ។ ក្រោយការវះកាត់គំហើញនៃភ្នែកខាងស្ដាំ 0.8 និងខាងឆ្វេង0.5។ វេជ្ជបណ្ឌិតបើកថ្នាំបណ្តក់ភ្នែកប្រើក្រោយពេលវះកាត់។

មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញបានបញ្ចប់ដោយជោគជ័យនូវការវះកាត់ICL ដំបូងគេនៅកម្ពុជា។ មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញមានទីតាំងស្ថិតនៅកោះពេជ្រក្នុងរាជធានីភ្នំពេញដែលមានផ្ទៃក្រឡាជិត ៣០០០ ម៉ែត្រការ៉េ។ មានគ្រែ ចំនួន ៣០ គ្រែ។ មន្ទីរព្យាបាលយើងខ្ញុំមានបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបបំផុត, ឧបករណ៍បរិក្ខារទំនើបនិងសេវាកម្មល្អ, ព្រមទាំងប្តេជ្ញាថានឹងក្លាយជាមន្ទីរព្យាបាលភ្នែកល្អបំផុតនៅកម្ពុជានិងនៅអាស៊ាន។ មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញសង្ឃឹមថានឹងប្រើប្រាស់បទពិសោធន៍ដ៏សំបូរបែបរបស់វេជ្ជបណ្ឌិតយើងនិងបច្ចេកវិទ្យា ព្រមទាំងឧបករណ៍ទំនើបដើម្បីជួយប្រជាពលរដ្ឋនៅប្រទេសកម្ពុជាអាចបញ្ឈប់ការពាក់វ៉ែនតានិងមានការមើលឃើញច្បាស់ល្អ។

រៀបរៀងដោយ ៖ KEA PORPOR 

សម្រាប់ព័ត៌មានលំអិត បងប្អូនអាចខល ទំនាក់ទំនង

លេខទូរស័ព្ទ: 023 902010 | 089 638 638

Email: info@housheng.com.kh

Address: #B2-090, Street Diamond Island (Koh Pich), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh.

Google Maps: https://g.page/houshengphnompenh