ហេតុអ្វីជំងឺភ្នែកទ្បើងបាយច្រើនកើតលើមនុស្សចាស់
លោកវេជ្ជបណ្ឌិត ង៉ិល វុធ៖ លោកគ្រូឯកទេសជំងឺភ្នែក បានមានប្រសាសថា៖កាលដែលមនុស្សវ័យកណ្តាលទ្បើងទៅមានបញ្ហាភ្នែកទ្បើងបាយព្រោះសសៃប្រសាទបាទភ្នែកទទួលពន្លឺមិនបានល្អ ធ្វើអោយភ្នែកស្រអាប់ការមើលឃើញក៍ថយចុះ។ បាយភ្នែក ក៍អាចបង្កដោយការឆ្លងមេរោគ ជំងឺទឹកនោមផ្អែម ព្រមទាំងការទទួលទានថ្នាំច្រើនប្រភេទជំរុញអោយភ្នែកស្រអាប់ផងដែរ។ មួយវិញទៀតមនុស្សគ្រប់វ័យក៍អាចកើតជំងឺភ្នែកទ្បើងបាយបានដោយសារ សារធាតុគីមី ពន្លឺកាំរស្មីខ្លាំង គ្រោះថ្នាក់ណាមួយបង្កអោយរបួសកែវភ្នែកទៀតផង។
ហេតុដូចនេះ លោកវេជ្ជបណ្ឌិត ង៉ិល វុធ សូមចែករំលែកអត្តបទសុខភាព ជាជំនួយដល់មនុស្សគ្រប់វ័យសិក្សាស្វែងយល់ និងអ្នកជំងឺភ្នែកដែលកំពុងប្រឈមទាំងមិនដឹងខ្លួន អោយចេះថែទាំសុខភាព ព្រមទាំងឧស្សាហ៍តាមដាន ព្រោះកែវភ្នែកមនុស្សយើងមានតែមួយគូរទេ។
ចំណាំ៖ជំងឺភ្នែកទ្បើងបាយមិនអាចព្យាបាលដោយការបណ្តក់ថ្នាំ ធ្វើអោយជាដាច់នោះទេ។ម្យ៉ាងវិញទៀតសូមប្រើប្រាស់ផលិតផលអ្វីមួយត្រូវឆ្លងកាត់វេជ្ជបញ្ចាពីគ្រូពេទ្យឯកទេសពិតប្រាកដ ជៀសវាងការដែលប្រើប្រាស់ផលិតផលតាមការផ្សព្វផ្សាយរបស់អ្នកលក់ ដោយមិនមែនជាគ្រូពេទ្យអោយសោះ។
រៀបរៀងដោយ៖ Hun Naty
សម្រាប់ព័ត៌មានលំអិត បងប្អូនអាចខល ទំនាក់ទំនង
លេខទូរស័ព្ទ: 023 902010 | 089 638 638
Email: info@housheng.com.kh
Address: #B2-090, Street Diamond Island (Koh Pich), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh.
Google Maps: https://g.page/houshengphnompenh