គួរជ្រើសរើស វ៉ែនតា ទំរង់បែបណាទើបសាកសម្យជាមួយមុខរបស់ខ្លួន
សព្វថ្ងៃនេះការពាក់វ៉ែនតាគឺមានចំពោះគ្រប់វ័យ មិនថា ចាស់ ក្មេង មនុស្សពេញវ័យ សិស្សានុសិស្ស ទាំងជាវ៉ែនតាស្ទាយធម្មតា ជាវ៉ែនតាម្ញ៉ូប ជាវ៉ែនតាការពារពន្លឺព្រះអាទិត្យ ដូចេ្នះការពាក់វ៉ែនតាជាការពេញនិយមមួយនាពេលបច្ចុប្បន្ន ក្នុងនោះការជ្រើសរើសវ៉ែនតាមកប្រើប្រាស់មិនមែនតាមតែចិត្តខ្លួនស្រលាញ់តែមួយមុខនោះទេគឺតម្រូវអោយមានការជ្រើសរើសទៅតាមទំរង់មុខរបស់លោកអ្នកផងដែរ។
យើងម្នាក់ៗកើតមកមានទំរង់មុខមិនដូចគ្នាទេ ដូច្នេះការជ្រើសរើសនៃប្រភេទវ៉ែនតាក៏ជាកត្តាសំខាន់មួយដែរ ដើម្បីនៅពេលដែលលោកអ្នកពាក់ទៅសាកសមទៅតាមទំរង់មុខរបស់លោកអ្នក។
ជឿអត់……ថាការប្រើបប្រាស់វ៉ែនតាបានត្រឹមត្រូវតាមទំរង់មុខរបស់យើងនោះក៏ជាការលើករាសី លើកហុងស៊ុយលោកអ្នកមួយផ្នែកដែរ ——- ម៉ោះៗ……..ខ្ញុំប្រាប់
ខាងក្រោមនេះយើងហ្នឹងបង្ហាញអំពីការជ្រើសរើសប្រភេទនៃវ៉ែនតាអោយបានត្រឺមត្រូវទៅតាមទំរង់មុខនិមួយៗ :
1 ទំរង់មុខរាងបេះដូង
សំរាប់លោកអ្នកដែលមានទំរង់មុខបែបនេះគួរជ្រើសរើសប្រភេទវ៉ែនតាដែលមានរាងចតុកោណ មូល និង ធរណីមាត្រ ។
ជៀសវាងការជ្រើសរើសប្រភេទដែលមានរាង ការ៉េ ប្រភេទដែលមានតែគែមខាងលើ និងប្រភេទរាងពងក្រពើ។
2 ទំរង់មុខរាងមូល
សំរាប់លោកអ្នកដែលមានទំរង់មុខបែបនេះគួរជ្រើសរើសប្រភេទវ៉ែនតាដែលមានរាង ចតុកោណ ការ៉េ និង មូល ។
ជៀសវាងការជ្រើសរើសប្រភេទដែលមានរាង តូចៗ ប្រភេទរាងពងក្រពើ និងប្រភេទដែលមានតែគែមខាងលើ ។
3 ទំរង់មុខរាងគ្រាប់ពេជ្រ
សំរាប់លោកអ្នកដែលមានទំរង់មុខបែបនេះគួរជ្រើសរើសប្រភេទវ៉ែនតាដែលមានរាងពងក្រពើ រាងភ្នែកឆ្មា និង រាងមូល ។
ជៀសវាងការជ្រើសរើសប្រភេទដែលមានរាង ចតុកោណ និងការ៉េ។
4 ទំរង់មុខរាងការ៉េបួនជ្រុង
សំរាប់លោកអ្នកដែលមានទំរង់មុខបែបនេះគួរជ្រើសរើសប្រភេទវ៉ែនតាដែលមានតែគែមខាងលើ រាងភ្នែកឆ្មា និង រាងមូល ។
ជៀសវាងការជ្រើសរើសប្រភេទដែលមានរាង ចតុកោណ ។
5 ទំរង់មុខរាងផ្លែភា
សំរាប់លោកអ្នកដែលមានទំរង់មុខបែបនេះគួរជ្រើសរើសប្រភេទវ៉ែនតាដែលមានតែគែមខាងលើ រាងពងក្រពើ និង ប្រភេទគែមខាងលើជាប់គ្នា
ជៀសវាងការជ្រើសរើសប្រភេទដែលមានរាង ចតុកោណ មូល និង ពងក្រពើ ។
6 ទំរង់មុខរាងពងក្រពើ
សំរាប់លោកអ្នកដែលមានទំរង់មុខបែបនេះគួរជ្រើសរើសប្រភេទវ៉ែនតាដែលមានរាង ចតុកោណ ការ៉េ និង ប្រភេទគែមខាងលើជាប់គ្នា ។
ជៀសវាងការជ្រើសរើសប្រភេទដែលមានរាង ចតុកោណ មូល និង ប្រភេទវ៉ែនតាមូលធំៗ ។
រៀបរៀងដោយ : Kong Somaly