ស្ងួតភ្នែក រាល់ពេលដែលពាក់ម៉ាស់! តើបណ្តាលមកពីអ្វី?


ស្ងួតភ្នែក រាល់ពេលដែលពាក់ម៉ាស់! តើបណ្តាលមកពីអ្វី?

ជំងឺ Covid-19 កំពុងតែផ្តល់ភាពភ័យខ្លាចដល់ប្រជាជនយើងគ្រប់ៗគ្នា ដូច្នេះម្នាក់ៗត្រូវតែមាននូវការ ការពារដើម្បីទប់ស្កាត នឹងវីរុស Covid-19 នេះជាចាំបាច់តាមរយៈវិធានការ ៣ការពារ និង ៣កុំ ។ ការ ការពារដោយការ ពាក់ម៉ាស់គឺជាមធ្យោបាយមួយដ៏សំខាន់បំផុត ពីព្រោះម៉ាស់អាចជួយបាំង ឬរារំាងមេរោគមិនឲ្យប៉ះពាល់ដល់មុខអ្នកទំាងអស់គ្នាបាន ប៉ុន្តែអ្នកទំាងអស់គ្នាមានឆ្ងល់ទេថា ហេតុអ្វីរាល់ពេលដែលពាក់ម៉ាស់ អ្នកមានអារម្មណ៍ថាភ្នែករបស់អ្នកទាំងអស់គ្នាស្ងួត ប្រែជាក្រហមឡើងសរសៃ?

  • មូលហេតុទំាងនោះបណ្តាលមកពី
រូបភាពបង្ហាញ

ការពាក់ម៉ាស់អាចបណ្តាលឱ្យភ្នែកស្ងួតដោយសារ ចំហាយខ្យល់ដង្ហើមដែលចេញពីក្រោមម៉ាស់ដែលយើងកំពុងពាក់ចេញមក ប៉ះទៅនឹងទឹកភ្នែករបស់យើង​ ធ្វើអោយទឹកភ្នែកឆាប់ស្ងួត ។

  • អាការៈរោគសញ្ញា

– មានអារម្មណ៍ស្ងួតភ្នែក

– មានអារម្មណ៍រកាំភ្នែក

– មានអារម្មណ៍ស្រវាំងភ្នែក

  • សញ្ញាបង្ភាញ

– ក្រហមភ្នែក

– រមាស់ភ្នែក

– ឡើងសរសៃលើភ្នែក

– ហៀរទឹកភ្នែក

រូបភាពបង្ហាញ
  • ដំណោះស្រាយ

– កាត់បន្ថយពេលវេលាលើការមើលកុំព្យូទ័រនិងឧបករណ៍ឌីជីថល។

– ជៀសវាងខ្យល់ចំមុខផ្ទាល់ចេញពីកង្ហារនិងប្រព័ន្ធអេចវីស៊ី (ប្រព័ន្ធកំដៅខ្យល់ ខ្យល់ម៉ាស៊ីនត្រជាក់)

– ហាមញីគ្រាប់ភ្នែករបស់អ្នក

– លាងដៃឱ្យបានស្អាត​ និងលុបមុខអោយបានញឹកញាប់

– អ្នកអាចបន្ទាបម៉ាស់ចុះក្រោមម្តងម្កាលបាន​ ដើម្បីជៀសវាងការហួតទឹកភ្នែក ក្នុងករណីចាំបាច់ដោយប្រុងប្រយត្ន័

– អាចយកផ្ទាស្ទិចមកបិទជុំវិញម៉ាស់​ ការពារកុំអោយមានចំហាយខ្យល់ចេញពេលកំពុងពាក់ម៉ាស់

– បន្តក់ថ្នាំទឹកភ្នែកសិប្បនិម្មិតជាដើម​ ។

រៀបរៀងដោយ ៖ វេជ្ជបណ្ឌិតឯកទេសចក្ខុរោគមន្ទីរព្យាបាលភ្នែកហូសេង ភ្នំពេញ

“ មន្ទីរព្យាបាលភ្នែក ហូសេង ភ្នំពេញ ” មាននូវការពិនិត្យដោយ ឥតគិតថ្លៃ

សម្រាប់ព័ត៌មានលំអិត បងប្អូនអាចខល ទំនាក់ទំនង

លេខទូរស័ព្ទ: 023 902010 | 089 638 638

Email: info@housheng.com.kh

Address: #B2-090, Street Diamond Island (Koh Pich), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh.

Google Maps: https://g.page/houshengphnompenh