របៀបថែរក្សាភ្នែកអោយមានសុខភាពល្អ
វិធីសាស្ត្រ៦ចំណុចសំខាន់ៗ ដើម្បីថែទាំសុខភាពភ្នែកអោយមានសុខភាពល្អ:
1- បរិភោគរបបអាហារដែលជួយដល់សុខភាពភ្នែក
ការការពារភ្នែកចាប់ផ្ដើមគិតចាប់ពីអាហារដែលយើងបរិភោគទៅ។ តាមការសិក្សាស្រាវជ្រៀវបង្ហាញថា សារធាតុចិញ្ចឹមដែលមាននៅក្នុងអាហារដែលយើងបរិភោគរាល់ថ្ងៃដូចជា អាស៊ីតខ្លាញ់អូមេហ្គា៣ Lutein ស័ង្កសី វីតាមីនស៊ី និងវីតាមីនអ៊ី អាចជួយការពារពីបញ្ហាគំហើញនៅវ័យចំណាស់ ដូចជា ការធ្លាក់ចុះនៃកន្លែងទទួលរូបភាព(Macular Degeneration)និងជំងឺភ្នែកឡើងបាយ។ ការបរិភោគអាហារទាំងនេះជាទៀងទាត់នាំអោយភ្នែកយើងមានសុខភាពល្អ។
អាហារទាំងនេះមាន៖
- បន្លែបៃតងដូចជា ផ្ទី ខាត់ណាផ្កា ខាត់ណាដើម(Collards)
- ត្រីសាម៉ុង ត្រីធូណា និងប្រភេទត្រីដែលសម្បូរខ្លាញ់ជាច្រើនទៀត
- ស៊ុត គ្រាប់ធញ្ញជាតិ គ្រាប់សណ្ដែក និងប្រភពប្រូតេអ៊ីនផ្សេងទៀតដែលមិនមែនជាប្រភេទសាច់
- ផ្លែក្រូច ក្រូចឆ្មា ឬទឹកផ្លែឈើផ្សេង
- Oysters និងសាច់ជ្រូក
ការទទួលទានរបបអាហារដែលមានតុល្យភាពល្អអាចជួយអ្នករក្សាទង្ងន់អោយស្ថិតក្នុងស្ថានភាពល្អ ដែលធ្វើអោយអ្នកជៀសវាងបានពីជំងឺដែលទាក់ទងនឹងការធាត់លើសទម្ងន់មួយចំនួនដូចជា ជំងឺទឹកនោមផ្អែមប្រភេទទីពីរ។ ជំងឺទឹកនោមផ្អែមគឺជាមូលហេតុដែលនាំអោយងងឹតភ្នែកចំពោះមនុស្សពេញវ័យ។
2- បញ្ឈប់ការពិសារបារី
ការពិសារបារីធ្វើអោយអ្នកងាយនឹងមានជំងឺភ្នែកឡើងបាយ ខូចសរសៃប្រសាទអុបទិច និងការធ្លាក់ចុះនៃកន្លែងទទួលរូបភាព(Macular Degeneration)។ ប្រសិនបើអ្នកបានព្យាយាមឈប់ពិសារបារីពីមុនហើយ ប៉ុន្តែបានចាប់ផ្តើមពិសារបារីម្ដងទៀត សូមព្យាយាមបញ្ឈប់ការពិសារបារីអោយបាន។ ការព្យាយាមឈប់ពិសារបារីបានច្រើនដងពេលណា នោះអ្នកនឹងទទួលបានការផ្ដាច់បារីដោយជោគជ័យ។
3- ពាក់វ៉ែនតាការពារពន្លឺថ្ងៃ
ប្រភេទវ៉ែនតាការពារពន្លឺថ្ងៃដែលមានគុណភាពល្អនឹងជួយការពារភ្នែករបស់អ្នកពីកាំរស្មីអុលត្រាវីយូឡេរបស់ព្រះអាទិត្យ(UV Ray)។ ការប៉ះពាល់កាំរស្មី UV ច្រើនធ្វើអោយភ្នែករបស់អ្នកឆាប់កើតជំងឺភ្នែកឡើងបាយនិងការធ្លាក់ចុះនៃកន្លែងទទួលរូបភាព(Macular Degeneration)។ ជ្រើសរើសវ៉ែនតាដែលការពារកាំរស្មីUVAនិងUVBបាន៩៩%ទៅ១០០%។ គួរប្រើវ៉ែនតាដែលមានសុំជុំវិញអាចជួយការពារភ្នែករបស់អ្នកពីគ្រប់កន្លែង។ កញ្ចក់Polarize អាចជួយកាត់ស្រមោលនិងពន្លឺភ្លើងឡាននៅពេលយប់។ ប្រសិនបើអ្នកពាក់Contact Lens មួយចំនួនដែលអាចជួយការពារកាំរស្មីUV ក៏វានៅតែមិនល្អដូចការពាក់វ៉ែនតាការពារUV នោះដែរ។
4- ប្រើឧបករណ៍សុវត្ថិភាពការពារភ្នែក
ប្រសិនបើអ្នកបានធ្វើការជាមួយសម្ភាៈគ្រោះថ្នាក់ឬការងារនៅទីខ្ពស់ ឬនៅតាមផ្ទះ សូមពាក់វ៉ែនតាការពាំរភ្នែកគ្រប់ពេល។
កីឡាមួយចំនួនដូចជា Hockey, Racquetball, and Lacrosse ផងដែរអាចនាំអោយរងរបួសភ្នែក។ ពាក់ឧបករណ៍ការពារភ្នែកដូចជា មួកសុវត្ថិភាព របាំងការពារមុខ ឬវ៉ែនតាដែលមានកញ្ចក់ជាប្រភេទកាបោនរឹងមាំដើម្បីការពារភ្នែករបស់អ្នក។
5- ព្យាយាមងាកចេញពីកញ្ចក់កំព្យូទ័រឬសំឡឹងឆ្ងាយ
- ដាក់កុំព្យូទ័ររបស់អ្នកអោយទាបជាងកម្រិតនៃភ្នែករបស់អ្នកបន្តិចដើម្បីអោយភ្នែកមើលចុះក្រោមទៅកញ្ចក់កុំព្យូទ័រ។
- សូមព្យាយាមជៀសវាងការចាំងពន្លឺពីបង្អួចកញ្ចក់និងពីពន្លឺកុំព្យូទ័ររបស់អ្នក។ ចាំបាច់ត្រូវប្រើអេក្រង់ការពារពន្លឺកុំព្យូទ័រ។
- ជ្រើសរើសកៅអីដែលមានផាសុខភាពមួយដើម្បីអង្គុយដាក់បាតជើងរបស់អ្នកអោយរាបនៅលើកំរាលឥដ្ឋ។
- ប្រសិនបើភ្នែករបស់អ្នកស្ងួត សូមព្យាយាមព្រិចឬបិតអោយបានច្រើនដង។
6- ទៅពិនិត្យភ្នែកអោយបានទៀងទាត់
យើងទាំងអស់គ្នា សម្បីតែកុមារគួរទទួលបានការពិនិត្យភ្នែកអោយបានទៀងទាត់។ ការពិនិត្យភ្នែកជាទៀងទាត់អាចជួយការពារការគំហើញ និងការមើលឃើញដ៏ច្បាស់ល្អបំផុតមួយ។ ការពិនិត្យភ្នែកក៏អាចរកឃើញជំងឺភ្នែកមួយចំនួនដូចជា ជំងឺទឹកដក់ក្នុងភ្នែក ដែលមិនមានបញ្ចេញរោគសញ្ញា។ វាជាការសំខាន់បំផុតក្នុងការរកឃើញជំងឺនេះអោយបានទាន់ពេលវេលា ដែលអាចងាយស្រួលក្នុងការព្យាបាលបានទាន់ពេលវេលា។