របួសភ្នែក «Ocular Trauma»


របួសភ្នែក «Ocular Trauma»

១- អ្វីទៅជារបួសភ្នែក? «Ocular Trauma»
អ្វីក៏ដោយដែលធ្វើឲ្យឈឺចាប់នៅបរិវេណជុំវិញភ្នែកសុទ្ធតែរាប់ថាជារបួសភ្នែកទាំងអស់ហើយវាមានករណីជាច្រើនផ្សេងទៀតអាចកើតមានខណៈខាងក្រោមនេះជាករណីឧស្សាហ៍ជួបប្រទះជាងគេ៖
– ការប៉ះទង្គិចជុំវិញភ្នែក៖ បញ្ហានេះកើតឡើងញឹកញាប់នៅពេលលេងកីឡាហើយកីឡានាំឲ្យមានបញ្ហានេះច្រើនជាងគេរួមមានកីឡាប្រដាល់ឬកីឡាទាក់ទងនឹងក្បាច់គុន។ កីឡាមិនសូវនាំឲ្យមានបញ្ហារបួសភ្នែករួមមានកីឡាបាល់ទាត់និងកីឡា Baseball ជាដើមខណៈកីឡាកាន់តែមានគ្រោះថ្នាក់តិចតួចបំផុតរួមមានកីឡាហែលទឹកលើកទម្ងន់និងកាយវប្បកម្ម។
– ស្នាមឆ្នូតនៅភ្នែក៖ បញ្ហានេះច្រើនកើតចំពោះក្មេងដោយសារតែក្មេងរពឹសនិងសកម្មខ្លាំងដូចនេះហើយទើបពេលខ្លះយើងមិនអាចគ្រប់គ្រងស្ថានភាពរបួសបានល្អ។
– រលាកភ្នែកដោយសារជាតិគីមី៖ ជាទូទៅសារធាតុក្នុងផ្ទះដូចជាសាប៊ូដុះខ្លួនឬ សាប៊ូកកសក់នៅពេលចូលភ្នែកគឺសុទ្ធតែបង្ករបួសភ្នែក។ ត្រូវទៅពិនិត្យភ្នែកដើម្បីអាចដឹងថាមានកម្រិតគ្រោះថ្នាក់ដល់ភ្នែកកម្រិតណា។
– របួសដោយសារវិទ្យុសកម្ម៖ បើយើងមិនបានពាក់វ៉ែនតាការពារពន្លឺថ្ងៃដើម្បីចៀសពីកាំរស្មី UV ទេអាចនឹងរលាកភ្នែកដោយសារតែពន្លឺថ្ងៃ។ ចំពោះការងារវិញពិសេសជាងផ្សារដែកគួរតែពាក់វ៉ែនតាឬរបាំងការពារភ្នែកពិសេសម្យ៉ាងអាចការពារភ្នែកពីពន្លឺ ខ្លាំងកើតចេញពីការផ្សារដែកនោះ។
– ឥទ្ធិពលពីខាងក្រៅ ៖ ដោយគ្រាន់តែកម្ទេចឈើឬដែកតូចគ្រាប់ខ្សាច់មួយចូលក្នុងភ្នែកក៏អាចបង្កឲ្យវាមានរបួសដែរ។

២- គួរធ្វើម៉េចពេលមានរបួសភ្នែក?
– របួសភ្នែកជាទូទៅមិនត្រូវការប្រើថ្នាំទេព្រោះវានឹងសម្អាតចេញដោយខ្លួនឯងអំឡុងពេល២៤ម៉ោងបន្ទាប់ពីរងរបួស។ ប៉ុន្តែក្នុងករណីខ្លះយើងមិនអាចទ្រាំការឈឺចាប់បានអាចប្រើថ្នាំប៉ារ៉ាសេតាម៉ុលឬអ៊ីប៊ុយប្រូហ្វែនដើម្បីបន្ធូរការឈឺចាប់នេះ។
– បើប្រើកញ្ចក់ដាក់ភ្នែក(Contact lenses)ញឹកញាប់ត្រូវដោះវាចេញនិងមិនត្រូវប៉ះឬញីភ្នែកឡើយ។ ប៉ុន្តែមិនគួរប្រើកញ្ចក់ដាក់ភ្នែកឡើយនៅពេលមានរបួសនៅភ្នែកដើម្បីចៀសវាងពីការប៉ះពាល់ច្រើនជាងនេះទៀត។
– ចំពោះរបួសដោយសារសារធាតុគីមីវិញគួរតែលាងភ្នែកឲ្យលឿនតាមដែលអាចធ្វើបានហើយបើមានអារម្មណ៍មិនស្រួលបន្ទាប់ពីប៉ុន្មានម៉ោងក្រោយត្រូវគួរតែទៅជួបគ្រូពេទ្យភ្លាម។
– ក្នុងករណីមានកម្ទេចអ្វីមួយនៅក្នុងភ្នែកមិនអាចយកចេញបានកុំព្យាយាមយកវាចេញដោយខ្លួនឯឲ្យសោះ ព្រោះអាចធ្វើឲ្យបន្ថែមរបួសផ្សេងទៀតលើកែវភ្នែកគួរតែរកជំងឺពីគ្រូពេទ្យជាបន្ទាន់។
– ក្នុងករណីរបួសភ្នែកធ្ងន់ធ្ងរគួរតែទៅជួបគ្រូពេទ្យភ្នែកដើម្បីពិនិត្យមើល។ ដំបូងគ្រូពេទ្យអាចនឹងសួរពីមូលហេតុនាំឲ្យមានរបួសនិងពិនិត្យមើលពីកម្រិតធ្ងន់ធ្ងរនៃរបួស។ បន្ទាប់មកគ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំផ្សះប្រភេទថ្នាំលាបឬថ្នាំបន្តក់ភ្នែកដើម្បីការពារពីការបង្ករោគ។ ទោះបីជាការបង្ករោគកម្រកើតមានក៏ពិតមែនប៉ុន្តែវាអាចបង្កឲ្យមានគ្រោះថ្នាក់បាន។ បើយើងដឹងពីវិធីការពារនិងព្យាបាលត្រឹមត្រូវនោះរបួសភ្នែកនឹងមិនវិវត្តន៍ធ្ងន់ធ្ងរឡើយ។

កែសម្រួលដោយ៖ គង់ សូម៉ាលី

📆 សម្រាប់ព័ត៌មានលំអិត និងការណាត់ជួប៖
📞 លេខទូរស័ព្ទ: 089 888 121 – 088 288 6888 | Chinese: 089 638 638
⏰ ម៉ោងបំរើសេវាកម្ម៖ 08:30 ព្រឹក – 05:30 ល្ងាច (រៀងរាល់ថ្ងៃ)
🏠 អាស័យដ្ឋានៈ​ #B20-090, ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ