តើថ្នាំបន្តក់ពិតជាអាចអោយកន្ទុយថ្លែន ជាដាច់ រឺយ៉ាងណា ?
ការយល់ដឹងអំពីជំងឺភ្នែកដុះកន្ទុយថ្លែន តើថ្នាំបន្តក់ពិតជាអាចអោយកន្ទុយថ្លែនជាដាច់ រឺយ៉ាងណា ? តើអ្នកត្រូវធ្វើយ៉ាងណាដើម្បីការពារ និង ព្យាបាលពីបញ្ហាភ្នែក កន្ទុយថ្លែន ?
- ជំងឺ ភ្នែកដុះកន្ទុយថ្លែន
ជំងឺដុះកន្ទុយថ្លែនជាការដុះលូតលាស់ខុសធម្មតារបស់ភ្នាសពណ៌ ស នៃភ្នែកមកលើកញ្ចក់ភ្នែកដែលអាចកើតឡើងមួយ ឬ ពីរ ក្នុងភ្នែកម្ខាង ឬ ក្នុងភ្នែកទាំងសងខាង។
- តើជំងឺនេះអាចវិវឌ្ឍន៍ទៅជាយ៉ាងណា?
បើសិនជាគ្មានការព្យាបាលជំងឺនេះអាចប្រឈមមុខនឹង ការវិវឌ្ឍន៍ទៅមុខដែលធ្វើឲ្យសាច់ដុះកាន់តែធំភ្នែកកាន់តែក្រហម និងកាន់តែផ្ដល់ភាពលំបាកដល់គ្រូពេទ្យក្នុងការវះកាត់ព្រមទាំង
ប្រឈមមុខនឹង លទ្ធផលមិនល្អក្រោយការវះកាត់បើសិនជាកន្ទុយថ្លែនមានភាពធំជ្រុល។ ករណីកន្ទុយថ្លែនមានទំហំធំ ឬដុះបាំងមកលើប្រស្រីភ្នែក វានឹងបង្កជាការប៉ះពាល់ដល់ការមើលឃើញ។
បញ្ជាក់៖ ” គ្មានថ្នាំបន្តក់ណាអាចព្យាបាលភ្នែកដុះកន្ទុយថ្លែនបានឡើយ ”
- មូលហេតុនៃជំងឺ ភ្នែកដុះកន្ទុយថ្លែន ៖
ជំងឺនេះកើតឡើងដោយសារកាំរស្មី UV របស់ព្រះអាទិត្យ ធូលី និង កំដៅដែលបានជះមកលើភ្នែកក្នុងរយៈពេលយូរអង្វែងមួយ។
- មានផលប៉ះពាល់ដល់ភ្នែកដូចជា ៖
ជំងឺភ្នែកដុះកន្ទុយថ្លែន ផ្តល់ផលប៉ះពាល់ដល់ភ្នែក ដូចជា ក្រហម រកាំភ្នែក ស្រវាំងភ្នែកនិង ងងឹតភ្នែកបាន ។ វា ចែកចេញ ជា ៣ ដំណាក់កាល ៖
ដំណាក់កាលទី ១ : កន្ទុយថ្លែនដុះ ចូលកញ្ចក់ភ្នែក តិចជាង ២ មីលីម៉ែត្រ
ដំណាក់កាលទី ២ : កន្ទុយថ្លែនដុះចូលកញ្ចក់ភ្នែក លើស ២ មីលីម៉ែត្រ
ដំណាក់កាលទី ៣ : កន្ទុយថ្លែនដុះចូល បាំងលើកូនក្រមុំភ្នែក ជាមូលហេតុអោយងងឹតតែម្តង។
“ មន្ទីរព្យាបាលភ្នែក ហូសេង ភ្នំពេញ ” មាននូវការពិនិត្យដោយ ឥតគិតថ្លៃ
សម្រាប់ព័ត៌មានលំអិត បងប្អូនអាចខល ទំនាក់ទំនង
លេខទូរស័ព្ទ: 023 902010 | 089 638 638
Email: info@housheng.com.kh
Address: #B2-090, Street Diamond Island (Koh Pich), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh.
Google Maps: https://g.page/houshengphnompenh