ជំងឺធ្លាក់ត្របកភ្នែក Ptosis


ជំងឺធ្លាក់ត្របកភ្នែក Ptosis

ជំងឺធ្លាក់ត្របកភ្នែក Ptosis សំដៅទៅលើភាពមិនគ្រប់គ្រាន់ឬការបាត់បង់មុខងារសាច់ដុំ Levator palpebral muscle និងសាច់ដុំ Müller ដែលធ្វើឲ្យផ្នែកខ្លះនៃត្របកភ្នែកខាងលើឬត្របកភ្នែកទាំងស្រុងធ្លាក់ចុះ ក្នុងករណីស្រាលបាំងផ្នែកខ្លះនៃគំហើញ ហើយក្នុងករណីធ្ងន់ធ្ងរគឺអាចបាំងគំហើញទាំងស្រុង។
ក្នុងករណីធ្លាក់ត្របកភ្នែកពីកំណើតក៏អាចបណ្តាលឱ្យមានជំងឺគំហើញខ្សោយផងដែរ។ ដើម្បីជំនះឧបសគ្គនៃការបាំងគំហើញអ្នកជំងឺដែលធ្លាក់ត្របកភ្នែកទាំងសងខាងត្រូវងើយដើម្បីមើលអ្វីមួយ បង្កើតជា Special postureមួយហៅថាងើយមុខជ្រួញថ្ងាស ។

១ ជំងឺធ្លាក់ត្របកភ្នែកពីកំណើត: ជាជំងឺតពូជមួយដែលបណ្តាលមកពីការចុះខ្សោយនៃសាច់ដុំ palpebral levator ឬសរសៃប្រសាទដែលទៅផ្គត់ផ្គង់សាច់ដុំបញ្ជាភ្នែក។
២ ជំងឺធ្លាក់ត្របកភ្នែក: អាចទាក់ទងទៅនឹងសរសៃប្រសាទដែលទៅផ្គត់ផ្គង់សាច់ដុំបញ្ជាភ្នែកមិនដំណើរការ, សាច់ដុំលើកត្របកភ្នែកមិនដំណើរការ, Sympathetic nerve palsy, ទទួលរងការគៀបពីមហារីក, ជំងឺខ្សោយសាច់ដុំធ្ងន់ធ្ងរជាដើម។
ជំងឺធ្លាក់ត្របកភ្នែកពីកំណើតជារឿយៗកើតលើភ្នែកទាំងសងខាង ប៉ុន្តែភ្នែកទាំងសងខាងមិនប្រាកដថាធ្លាក់ស្មើគ្នាទេ ជួនកាលកើតលើភ្នែកតែម្ខាងហើយកើតព្រមគ្នាជាមួយភាពមិនប្រក្រតីនៃចលនាភ្នែក។មនុស្សភាគច្រើនមានបញ្ហាគំហើញ ជំងឺធ្លាក់ត្របកភ្នែកពីកំណើតភាគច្រើនគំហើញចុះខ្សោយ។

អ្នកជំងឺដែលមានជំងឺខ្សោយសាច់ដុំធ្ងន់ធ្ងរ ច្រើនតែអស់កម្លាំងលើសាច់ដុំពេញរាងកាយ ដែលត្រូវបានសម្គាល់ដោយភាពចុះខ្សោយសាច់ដុំនៅពេលព្រឹកមានសភាពស្រាលនិងមានសភាពធ្ងន់នៅពេលល្ងាច ព្រិចភ្នែកច្រើនដងអាចធ្វើឲ្យត្របកភ្នែកកាន់តែធ្លាក់។ បន្ទាប់ពីការចាក់ថ្នាំneostigmineភាពចុះខ្សោយសាច់ដុំបានធូរស្រាលឬបាត់។
បន្ទាប់ពីកើតSympathetic nerve palsy តែងតែមានជំងឺធ្លាក់ត្របកភ្នែក អមជាមួយភ្នែកដែលធ្លាក់ត្របកភ្នែកនោះលិបចូលក្នុង រន្ធប្រស្រីភ្នែករួមតូច មិខឡើងក្រហមអត់ចេញញើសជាដើម។
អ្នកជម្ងឺធ្លាក់ត្របកភ្នែកតែម្ខាង មានភ្នែកធំម្ខាងនិងតូចម្ខាង។
ជំងឺធ្លាក់ត្របកភ្នែកពីកំណើតគួរតែត្រូវវះកាត់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន (អាយុប្រហែល៧ឆ្នាំ ប្រសិនបើប៉ះពាល់ដល់គំហើញ គួរតែវះមុននេះទៀត ជាពិសេសចំពោះកុមារដែលបញ្ហាតែភ្នែកម្ខាង) ។
អ្នកជំងឺធ្លាក់ត្របកភ្នែកគួរតែព្យាបាលមូលហេតុនៃជំងីឬដោយប្រើថ្នាំជាមុនសិន ហើយបើបរាជ័យគួរតែពិចារណាវះកាត់។

 

កែសម្រួលដោយ៖ គង់ សូម៉ាលី

📆 សម្រាប់ព័ត៌មានលំអិត និងការណាត់ជួប៖
📞 លេខទូរស័ព្ទ: 089 888 121 – 088 288 6888 | Chinese: 089 638 638
⏰ ម៉ោងបំរើសេវាកម្ម៖ 08:30 ព្រឹក – 05:30 ល្ងាច (រៀងរាល់ថ្ងៃ)
🏠 អាស័យដ្ឋានៈ​ #B20-090, ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ