តើអ្វីទៅជា ជម្ងឺ Hyperopia ?


តើអ្វីទៅជា ជម្ងឺ Hyperopia ?

តើបងប្អូនទាំងអស់គ្នាធ្លាប់មានអាការ:ចុករោយភ្នែករាល់ពេលដែលប្រើភ្នែកធ្វើកិច្ចការនៅជិតៗ ដូចជាអានសៀវភៅ, មើលទូរសព្ទ័ រឺក៏ដេរ….ដែលប្រើពេលជាច្រើនម៉ោងដែររឺទេ​?

តើអ្វីទៅជាជម្ងឺ Hyperopia ?

ជម្ងឺ Hyperopia គឺការពិបាកក្នុងការមើលជិត​ៗ មិនអាចប្រើភ្នែកដើម្បីមើលជិតបានយូរ​។

បណ្តាលមកពី៖

  • ប្រវែងគ្រាប់ភ្នែកខ្លីជាងបើធៀបទៅ និងភ្នែកធម្មតា ​
  • កែវភ្នែកនឹងកញ្ចក់ភ្នែកសំប៉ែតជាងបើធៀបទៅ និងភ្នែកធម្មតា
  • មាតាបិតាដែលមានជម្ងឺនោះកូនៗក៏មានភាគរយខ្ពស់ផងដែរ​។​

រោគសញ្ញាមានដូចជា៖

  • ឈឺក្បាល ​
  • ពិបាកមើលជិត
  • ភ្នែកខ្ចិល
  • ចុករោយភ្នែក ។