ថ្ងៃឈប់សម្រាកនៃភ្នែក——ថ្ងៃទី៦ ខែមិថុនា ទិវាស្រឡាញ់ភ្នែកពិភពលោក
នៅពេលពន្លឺព្រះអាទិត្យចូលក្នុងភ្នែកដំបូងនៅពេលព្រឹក, ភ្នែករបស់អ្នកនឹងចាប់ផ្តើមមម៉ាញឹកនឹងជីវភាពប្រចាំថ្ងៃ។នៅពេលដែលខ្លួនប្រាណរបស់អ្នកហត់ហើយ, អ្នកអាចអង្គុយឬក៍ផ្ដេកខ្លួន។ប៉ុន្តែភ្នែកនៅតែបន្តសម្លឹងមើលអេក្រង់ដែលកំពុងតែភ្លឺ៖
ភ្នែក: “លោកម្ចាស់, ខ្ញុំហត់ហើយ, សូមសម្រាកបន្តិចទៅ ” ។
លោកម្ចាស់: “កុំកម្រើក ហ្គេមជិតចប់ឥឡូវហើយ ” ។
តាមពិតទៅភ្នែករបស់មនុស្សគឺជាសរីរាង្គដែលសកម្មភាពញឹកញាប់បំផុត, ជាសរីរាង្គដែលងាយប្រតិកម្ម, វាក៏ជាសរីរាង្គងាយរងគ្រោះបំផុតដែរ, ដូច្នេះដើម្បីការពារភ្នែកអ្នកត្រូវចាប់ផ្តើមពីចំនុចតូចបន្តិចម្តង ៗ ។
ជាធម្មតា “ភ្នែក” មិនអាចសម្រាកបានទេ, ប៉ុន្តែទីបំផុតភ្នែកបានរង់ចាំដល់ “ថ្ងៃឈប់សម្រាកពិភពលោក ថ្ងៃទី៦ ខែមិថុនា” , ដើម្បីធ្វើឱ្យ “ភ្នែក” នៅតែភ្លឺថ្លាហើយនៅតែមាន “ភ្នែកម៉ុត” តើយើងគួរតែផ្តល់ឱ្យភ្នែកនូវវិស្សមកាលល្អឬទេ? នៅថ្ងៃទី៦ ខែមិថុនាមកដល់ ខ្ញុំនឹងបង្រៀនអ្នកនូវ “ការការពារភ្នែក”
ជំពូកទី១ មាន៨ចំនុច
- នៅពេលអានសៀវភៅឬសរសេរអក្សរត្រូវតែមានភើ្លងបំភ្លឺឲ្យបានគ្រប់គ្រាន់ ហើយចៀសវាងការអាននិងការសរសេរនៅក្រោមពន្លឺភ្លឺពេក, ងងឹតពេកឬភ្លើងដែលវិលចុះឡើង។
- នៅពេលសរសេរអក្សរ, អំពូលចង្កៀងតុគួរតែដាក់ចំពីមុខខាងឆ្វេង អំពូលមូល(incandescent) ៤០ វ៉ាត់ អំពូលវែង (fluorescent) ៨-១១ W។
- ការមើលទូរទស្សន៍គួរតែរក្សាគម្លាតច្រើនជាង5 ដងនៃអង្កត់ទ្រូងរបស់អេក្រង់ទូរទស្សន៍ ។
- កម្ពស់របស់អេក្រង់ទូរទស្សន៍គួរតែស្របគ្នាឬទាបជាងក្រសែភ្នែកនៃការមើលរបស់អ្នក ការមើលទូរទស្សន៍ខ្ពស់ពេកឬទាបពេកដែលនឹងបណ្តាលឱ្យភ្នែកងាយអស់កម្លាំង។
- ឥរិយាបថដែលល្អបំផុតសម្រាប់ការមើលទូរទស្សន៍គឺការអង្គុយ កុំដេកផ្អៀងក្បាលឬងើយមើលទូរទស្សន៍ ព្រោះឥរិយាបថដែលមិនត្រឹមត្រូវទាំងនេះនឹងបណ្តាលឱ្យភ្នែកងាយអស់កម្លាំង ។
- នៅពេលកំពុងធ្វើការជាមួយកុំព្យួទ័រ ពន្លឺមិនអាចខ្សោយពេកឬខ្លាំងពេកទេ ហើយអេក្រង់យល់ល្អគួរតែដាក់ផ្នែកខាងក្រោយអេក្រង់បែរទៅបង្អួចឬបញ្ឆិតនិងបង្អួច ដើម្បីចៀសវាងការចាំងពន្លឺ។
- កម្ពស់នៃតុរបស់យើងគួរតែទាបជាងតុនៅការិយាល័យបន្តិច ហើយកៅអីគួរតែកាច់ចុះឡើងបាន ដើម្បីធ្វើឱ្យឥរិយាបថអង្គុយបានស្រួល។ ផ្នែកកណ្តាលនៃអេក្រង់កុំព្យូទ័រគួរតែមានកំរិតស្មើនិងផ្នែកទ្រូងរបស់យើង។
- ចម្ងាយរវាងអេក្រង់និងភ្នែកគួរតែមានគម្លាតច្រើនជាង ៥០ សម, ក្រសែភ្នែកគួរតែទាបជាងខ្សែបន្ទាត់នៃការមើលពី10——20ដឺក្រ។
ជំពូកទី២ មាន៣ចំនុច
- កែតម្រូវឥរិយាបថនៃការអាននិងការសរសេរ ព្រមទាំងចម្ងាយរវាងភ្នែកនិងសៀវភៅនៅពេលអាននិងសរសេរគឺប្រហែល ៣៣-៣៥ សម។
- នៅពេលអាននិងសរសេរគួរតែអង្គុយឲ្យត្រង់ មិនត្រូវអង្គុយកោងខ្នងឬឪនក្បាលដេកលើតុនោះទេ។
- មិនត្រូវផ្អៀងក្បាលឬដេកអាននិងសរសេរនោះទេ, មិនត្រូវដើរបណ្ដើរអានសៀវភៅបណ្ដើរ, មិនត្រូវអានសៀវភៅនៅលើឡានឬទូក។
ជំពូកទី៣ មាន៣ចំនុច
- នៅពេលប្រើភ្នែកមើលវត្ថុពី ៤០-៥០ នាទី សូមបិទភ្នែកសម្រាកពី៥-១០ នាទី, នៅត្រង់បង្អួចរួចមើល ទៅឆ្ងាយ អ្នកមើលទោកាន់តែឆ្ងាយកាន់តែប្រសើរ យ៉ាងហោចណាស់ត្រូវមើលទេសភាពចម្ងាយចាប់ពី ៥ ម៉ែត្រឡើងទៅនិងយកចិត្តទុកដាក់បន្ធូរអារម្មណ៍។
- គួរតែមានដំណើរកំសាន្តទៅខាងក្រៅឲ្យបានច្រើន, សង្កេតមើលសត្វព្រៃនិងរុក្ខជាតិ, រីករាយនឹង ធម្មជាតិបៃតង។
- គេងឱ្យបានគ្រប់គ្រាន់។
ជំពូកទី៤ មាន៣ចំនុច
- ការប្រើប្រាស់ភ្នែកហួសកម្រិតអាចកាត់បន្ថយវីតាមីននិងជាតិស្ករនៅក្នុងខ្លួន, ព្រមគ្នានោះដែរក៍អាចម៉ូលេគុលនៅក្នុងរេទីនថយចុះ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាការទទួលទានវីតាមីនA វីតាមីនCនិងវីតាមីនEឲ្យបានគ្រប់គ្រាន់។
- បរិភោគអាហារដែលមានជាតិសែលុយឡូស(cellulosic) ខ្ពស់, ជាតិកាល់ស្យូមនិងជាតិដែកខ្ពស់។
- ញ្ញ៉ាំចំណីអាហារមានជាតិប្រៃនិងជាតិស្ករទាប។
ជំពូកទី៥ មាន១ចំនុច
អនុវត្តជំពូកទាំងបួនខាងលើជារឿយ, ការការពារភ្នែកនិងទទួលបានជោគជ័យ។
កែសម្រួលអត្ថបទដោយ ៖ Hout Mengvy
ទិវានៃការស្រឡាញ់ភ្នែកថ្ងៃទី៦ ខែមិថុនាជិតមកដល់ហើយ,រូបមន្តសំងាត់នៃការការពារភ្នែក,ជូនឲ្យអ្នក,ឲ្យភ្នែករួចផុតពីការនឿយហត់,សូម “ថែរក្សាភ្នែករបស់យើងនិងថែរក្សាការរស់នៅរបស់យើងឲ្យបានល្អ”!
មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញមានការផ្តល់ជូនពិសេស ពិនិត្យភ្នែកដោយឥតគិតថ្លៃ នៅក្នុងថ្ងៃ០៦ខែមិថុនាឆ្នាំ២០២១នេះ!