ការវះកាត់ ICL​​ (implantable collamer lens


ការវះកាត់ ICL​​ (implantable collamer lens

    មនុស្សដែលមានម្ញ៉ូបដឺក្រេខ្ពស់ និង astigmatism ត្រូវពាក់វ៉ែនតាដែលមានកំរាស់ក្រាស់និងធ្ងន់។ វ៉ែនតាក្រាស់និងធ្ងន់មិនត្រឹមតែបង្ក​ឱ្យ​មាន​បញ្ហា​ច្រើន​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃប៉ុណ្ណោះទេ

ប៉ុន្តែថែមទាំងប៉ះពាល់ដល់សម្រស់របស់បុគ្គលនោះផងដែរ។ ដើម្បីបញ្ឈប់ការពាក់វ៉ែនតាក្រាស់និងធ្ងន់នេះមនុស្សជាច្រើនប្រាកដជាស្គាល់ contact lenses និងវះកាត់បាញ់ឡាស៊ែរ។ ក៏ប៉ុន្តែវិធីទាំងនេះអាចបង្ករអាចមានផលប៉ះពាល់នានា។ ថ្ងៃនេះយើងខ្ញុំនឹងណែនាំអំពីការវះកាត់ដែលមានសុវត្ថិភាពនិងមានប្រសិទ្ធិភាពអាចដោះស្រាយបញ្ហានេះបានគឺ ការវះកាត់ ICL។​

ការវះកាត់ ICL​​ (implantable collamer lens) គឺជាការវះកាត់ដាក់កញ្ចក់លែនចូលទៅក្នុងថតភ្នែក។ ការវះកាត់នេះ​ត្រូវបានគេចាត់ទុកថាជាបច្ចេកវិទ្យាចុងក្រោយដែលអាចជំនួស LASIK, PRK និងវិធីសាស្ត្រដទៃទៀត។ វាអាចត្រូវបានប្រើចំពោះម្ញ៉ូបជិត, ម្ញ៉ូបឆ្ងាយ​និង astigmatism ដែលមានដឺក្រេខ្ពស់ៗ ដោយមិនប៉ះពាល់​ដល់កោសិការបស់កញ្ចក់ភ្នែក និងមិនចាំបាច់ធ្វើការដេរបន្ទាប់ពីការវះកាត់។ ជាមួយគ្នានេះដែរលោកអ្នកនឹងទទួលបានគំហើយច្បាស់ល្អដោយមិនចាំបាច់ពាក់វ៉ែនតានៅក្រោយពេលការវះកាត់។

គុណសម្បត្តិ៖

  • ការវះកាត់សាមញ្ញ, មានសុវត្ថិភាពនិងឆាប់រហ័ស៖ មុខកាត់តូច, អ្នកជំងឺនឹងឃើញលទ្ធផលភ្លាមៗបន្ទាប់ពីការវះកាត់, ហើយមិនមានការប៉ះពាល់ទៅដល់ទ្រង់ទ្រាយនិងកោសិកាភ្នែកឡើយ។
  • សំរាប់ភ្នែកម្ញ៉ូបជិត, ម្ញ៉ូបឆ្ងាយ​និង astigmatism ដែលមានដឺក្រេខ្ពស់, មិនប៉ះពាល់រឺកាត់កញ្ចក់ភ្នែក, មិនចាំបាច់ដេរបន្ទាប់ពីការវះកាត់។
  •  Reversible, អាចយកចេញវិញបានគ្រប់ពេល៖ ប្រសិនបើអ្នកជំងឺមានបញ្ហាផ្សេងទៀតដែលអាចគំហើញចុះខ្សោយហើយមិនសមស្របនឹងប្រើប្រាស់កញ្ចក់លែន ICL ទៀតបាន, អ្នកជំងឺអាចធ្វើការយកចេញវិញបានគ្រប់​ពេលវេលា, ​​ ហើយអាចបន្តប្រើប្រាស់វ៉ែនតាធម្មតាឬ contact lensesបាន។
  • ការថែទាំក្រោយការវះកាត់ងាយស្រួល: កញ្ចក់លែន ICL ត្រូវបានរចនាឡើងដើម្បីដាក់ក្នុងភ្នែករយៈពេលយូរដោយមិនចាំបាច់ថែទាំ។
  • មិនមានអារម្មណ៍ទើសនិងមានស្ថេរភាពល្អទេ
  • មិនចាំបាច់ដេរក្រោយការវះកាត់និងគំហើញច្បាស់ល្អ។

ការពិនិត្យនិងត្រៀមទុកមុនការវះកាត់ ICL៖

  • ការពិនិត្យជាមុន
  • ការវះកាត់ ICL ដូចគ្នានឹងការវះកាត់ឡាស៊ែរភ្នែកម្ញ៉ូបដែរគឺត្រូវការពិនិត្យយ៉ាងម៉ត់ចត់មុនពេលវះកាត់។
  • ការពិនិត្យសំខាន់រួមមានៈ​ Visual Acuity, corrected vision, diopter, corneal curvature, corneal thickness, corneal endothelial cell count, A/B ultrasound, IOP, IOL Master, fundus examination​ ។ល។
  • ការណាត់ជួបវះកាត់
    • បន្ទាប់ពីការពិនិត្យ និងប្រមូលទិន្នន័យទាំងអស់ប្រសិនបើអ្នកជំងឺមានគ្រប់លក្ខខណ្ឌវះកាត់ដែលអនុញ្ញាតអាចវះកាត់បានគ្រូពេទ្យនឹងធ្វើការណាត់ជួបវះកាត់។
  • ការរៀបចំជាមុនការវះកាត់
    • មុនពេលវះកាត់ដំណក់ភ្នែកថ្នាំអង់ទីប៊ីយោទិចសម្រាប់ការការពារ។ កុំ make up និងពាក់គ្រឿងតុបតែងនៅថ្ងៃវះកាត់។ ស្លៀកសម្លៀកបំពាក់រលុងនិងស្បែកជើងមានផាសុខភាព។ ការវះកាត់មានរយៈពេលលឿនជាធម្មតាប្រហែល ១០-១៥ នាទី។ ព្យាយាមសម្រាកនិងសំរូលអារម្មណ៍កុំភ័យក្នុងពេលការវះកាត់តាមការរៀបចំរបស់គ្រូពេទ្យ។
ការពិនិត្យក្រោយការវះកាត់

  • អ្នកជំងឺនឹងត្រូវស្នាក់នៅមន្ទីរពេទ្យរយៈពេលពីរបីម៉ោងដើម្បីពិនិត្យសង្កេតបន្ទាប់ពីការវះកាត់។ នៅថ្ងៃទីពីរបន្ទាប់ពីការវះកាត់អ្នកជំងឺនឹងអាចមើលឃើញច្បាស់ហើយអាចធ្វើការនិងការងារប្រចាំថ្ងៃបាន។ នៅក្នុងរយៈពេលក្រោយការវះកាត់អ្នកជំងឺត្រូវយកចិត្តទុកដាក់បន្តក់ទឹកថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានត្រឹមត្រូវនិងសម្រាកអោយបានគ្រប់គ្រាន់។
  • លោកវេជ្ជបណ្ឌិត Dong Hua ជាវេជ្ជបណ្ឌិតខាងចក្ខុរោគដែលមានបទពិសោធន៍ក្នុងការព្យាបាល, ការស្រាវជ្រាវ​និងបង្រៀនរយៈពេលជាង២០ឆ្នាំ។ វេជ្ជបណ្ឌិតមានជំនេញខាងវះកាត់ភ្នែកឡើងបាយភ្នែកនិងការដាក់កែវភ្នែកចូលក្នុងភ្នែក ហើយមកដល់ពេលបច្ចុប្បន្នបានវះជោគជ័យជាង ៣០០០០ នាក់។ ជាមួយគ្នានេះដែលវេជ្ជបណ្ឌិតអាចធ្វើការពិនិត្យ, ធ្វើរោគវិនិច្ឆ័យនិងព្យាបាលលើជំងឺដក់ទឹកក្នុងភ្នែក, ភ្នែកឡើងបាយពិបាកៗ។
    មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញមានទីតាំងស្ថិតនៅកោះពេជ្រក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជាដែលមានផ្ទៃដីសាងសង់ជិត ៣០០០ ម៉ែត្រការ៉េ, មានគ្រែអ្នកជំងឺចំនួន៣០គ្រែ, បន្ទាប់ពីបើកដំណើរការនឹងក្លាយជាមន្ទីរពេទ្យភ្នែកធំជាងគេនៅប្រទេសកម្ពុជា។មន្ទីរពេទ្យមានបច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើបបំផុត, ឧបករណ៍វេជ្ជសាស្រ្តទំនើបបំផុតនិងមានគុណភាពសេវាកម្មវេជ្ជសាស្រ្តល្អបំផុត, យើងប្តេជ្ញាចិត្តដើម្បីក្លាយជាមន្ទីរពេទ្យភ្នែកដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជានិងអាស៊ីអាគ្នេយ៍។អាសយដ្ឋាន: #B2-090, កោះពេជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

រៀបរៀងដោយ : KEA PORPOR