ការប្រើប្រាស់ភ្នែក និង ថែរក្សាភ្នែកអោយបានត្រឹមត្រូវ
ជារឿងមួយធម្មតាទេ ដែលបុគ្គលិកសំលឹងកំព្យូទ័រអាចលើសពីរ៨ម៉ោងក្នុងមួយថ្ងៃ លើកលែងតែថ្ងៃឈប់សំរាកមួយថ្ងៃគត់។
តើការដែលបុគ្កលិកសំលឹងកំព្យូទ័របែបនេះមានផល់ប៉ះពាល់អ្វីខ្លះ?
ពិតណាស់ពិតជាមានគឺអាចបង្កអោយភ្នែកមានបញ្ហាឈឺភ្នែក ដូចជា ចុកគ្រាប់ភ្នែក ស្រវាំងភ្នែក រលាកភ្នែកជាដើម។
ខាងក្រោមជាវិធីសាស្រ្តងាយៗ ជួយអ្នកពីរោគសញ្ញាឈឺភ្នែកទាំងនេះ៖
១.ដកដង្ហើមឲ្យបានទៀងទាត់
កាលណាអ្នកប្រឹងសំលឹងធ្វើអោយអ្នកសឹងតែភ្លេចដកដង្ហើម ដូចនេះសំរួលដង្ហើមអោយលំហូរឈាមដើរប្រក្រតីវិញ។
២.ដាក់កំព្យូទ័រនៅលើតុទាបជាងភ្នែក ឬអាចចល័តបាន
ធ្វើបែបនេះជួយអោយភ្នែកអ្នកមិនសូវប្រឹងខ្លាំងនឹងសំលឹងចុះ អាចជួយដល់ភ្នែកបានច្រើនមិនប្រឹងបើកធំ។
៣.ទុកពេលឲ្យភ្នែកសំរាកខ្លះ
ពេលងើបចេញពីតុធ្វើការ អ្នកគម្បីត្រូវសម្លឹងឆ្ងាយរហូតភ្នែកអ្នកចាប់យកទីតាំងឆ្ងាយបានល្អ និងត្រួវសំរាកភ្នែកដោយការបិតបើកៗមួយៗ ព្រមទាំងងាកឆ្វេង ងាកស្តាំ មើលលើ មើលក្រោម ដូចជាការធ្វើលំហាត់ប្រាណភ្នែកផងដែរ
៤.រក្សាសំណើមភ្នែក
អ្នកអាចធ្វើឲ្យភ្នែករបស់អ្នកមានសំណើមវិញដោយការព្រិចភ្នែកឲ្យបានញឹកញាប់ ឬអាចប្រើប្រាស់សូលុយស្យុងបន្ដក់ភ្នែក ដើម្បីផ្សើមភ្នែកអ្នក។ អ្នកត្រូវចាំថា រាល់ការប្រើប្រាស់ផលិតផលណាមួយ ត្រូវសុំការណែនាំពីវេជ្ជបណ្ឌិតជាមុនសិន។
៥.អាហារ និងផ្លែឈឺ
អាហារដែលសម្បូរសារធាតុ DHA ដែលមានប្រយោជន៍សម្រាប់កែវភ្នែក និងការពារភ្នែកពីការខូចខាត ដូចជាត្រីសមុទ្រ ការ៉ុត និងបន្លែបៃតង រាប់បញ្ចូលទាំងគ្រាប់ធុញ្ញជាតិ ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយ ការខូចខាតកោសិកាភ្នែក និងធ្វើឲ្យសមត្ថភាពនៃការមើលកាន់តែប្រសើរ ។
រៀបរៀងដោយ : Hun Naty