Post Date: August 3, 2022
មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញបាននាំយកសំភារះមួយចំនួន ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសាន់គរ
មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញបាននាំយកសំភារះមួយចំនួន ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសាន់គរ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ។
ក្នុងឱកាសនោះដែរថ្នាក់ដឹកនាំនៃមន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញ មានមតិសំណេះសំណាល“ការជួយចែករំលែកនេះកើតចេញពីឆន្ទះ និងក្តីស្រឡាញ់របស់មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញ ដើម្បីសិស្សានុសិស្សដែលកំពុងជួបការខ្វះខាត តាមទីជនបទដាច់ស្រយាល ដែលកំពុងសិក្សា ដើម្បីឱ្យពួកគាត់ មានលំនឹងហើយយល់ ពីតម្លៃ នៃការសិក្សា មិនបោះបង់ចោលសាលារៀន”។