តើអ្វីទៅជា Amblyopia (ជំងឺភ្នែកខ្ជិល)?


តើអ្វីទៅជា Amblyopia (ជំងឺភ្នែកខ្ជិល)?

Amblyopia (ជំងឺភ្នែកខ្ជិល) គឺសំដៅទៅលើការវិវឌ្ឍន៍នៃគំហើញមានភាពមិនប្រក្រតីនៅវ័យកុមារ ដែលបណ្ដាលឲ្យគំហើញនៃភ្នែកធ្លាក់ចុះ។ ជាទូទៅ មានតែភ្នែកម្ខាងតែប៉ុណ្ណោះដែលមានជំងឺភ្នែកខ្ជិល ប៉ុន្តែពេលខ្លះក៍អាចកើតមានទាំងសងខាងផងដែរ។ សម្រាប់ករណី Amblyopia គឺយើងឧស្សាហ៍ជួប ដោយសារវាប៉ះពាល់ដល់ ៣% នៃចំនួនមនុស្សសរុប។

  • មូលហេតុដែលបណ្ដាលឲ្យមាន Amblyopia

គំហើញធម្មតាគឺមានសារះសំខាន់ណាស់ ចំពោះកុមារ។ ប្រសិនបើកុមារស្ថិតក្នុងវ័យកុមារភាព (ចាប់ពីមានកំណើតរហូតដល់អាយុ៨ឆ្នាំ) ត្រូវបានបាត់បង់នូវគំហើញធម្មតា, ភ្នែកដែលរងផលប៉ះពាល់អាចនឹងកើតមាន Amblyopia

មូលហេតុដែលបណ្ដាលឲ្យមាន Amblyopia រួមមាន:

  1. ភ្នែកស្រលៀង។ Amblyopia ច្រើនតែកើតឡើងដោយភ្នែកស្រលៀងឬ Cross-eyes។ Cross-eyes អាចត្រូវបាន “រារាំង” ដើម្បីចៀសវាងការឃើញរូបភាពពីរ ហើយកុមារនឹងប្រើតែភ្នែកដែលល្អជាង។​ ដូច្នេះភ្នែកស្រលៀងគឺមិនអាចវិវឌ្ឍន៍ចេញគំហើញដែលល្អបានទេ។
  2. កំហុសកំណុំរូបភាព, ដឺក្រេមិនស្មើគ្នា។ កំហុសកំណុំរូបភាពអាចឆ្លងកាត់ការពាក់វ៉ែនតា ដើម្បីកែតម្រូវបាន៕ ប្រសិនបើកំហុសកំណុំរូបភាពនៃភ្នែកម្ខាងគឺខ្ពស់ហើយវាមិនបានកែតម្រូវដោយប្រើវ៉ែនតាទេ នោះភ្នែកអាចប្រែជាព្រិលហើយក្លាយទៅជា Amblyopia ។
  3. ភ្នែកដែលច្បាស់ល្អតែប្រែជាស្រអាប់។ លុះត្រាតែភ្នែកទទួលការព្យាបាលបន្ទាន់, បើមិនដូច្នោះទេអាចកើតមានជំងឺភ្នែកដូចជាភ្នែកឡើងបាយ( ការស្រអាប់នៃកញ្ចក់ភ្នែក) ដែលបណ្ដាលឲ្យមានAmblyopia។
  • ការធ្វើរោគវិនិច្ឆ័យនៃ Amblyopia

ការធ្វើរោគវិនិច្ឆ័យនៃជំងឺ amblyopia មិនងាយស្រួលទេ។ ដោយសារភ្នែកទាំងសងខាងត្រូវបានគេប្រើរួមគ្នា កុមារជាធម្មតាមិនកត់សំគាល់ភ្នែកខ្លាំងនិងភ្នែកខ្សោយឡើយ។ លុះត្រាតែភ្នែកម្ខាងគំហើញខុសទិសដៅ បើមិនដូច្នោះឪពុកម្តាយកម្រនឹងប្រទះឃើញពីបញ្ហានេះណាស់។ ការធ្វើរោគវិនិច្ឆ័យនៃជំងឺ Amblyopia ជាទូទៅត្រូវបានធ្វើឡើងដោយគ្រូពេទ្យជំនាញផ្នែកភ្នែក, ឧទាហរណ៍គ្រូពេទ្យឯកទេសខាងភ្នែក (វេជ្ជបណ្ឌិតជំនាញខាងជំងឺភ្នែក), អ្នកជំនាញផ្នែកអុបទិក ។ គ្រូពេទ្យដែលឆ្លងកាត់វគ្គបណ្ដុះបណ្ដាលឯកទេសខាងភ្នែកនឹងធ្វើការពិនិត្យលម្អិតអំពីភ្នែករបស់កុមារ ព្រមទាំងព្យាបាលសមស្របទៅតាមរាល់ជំងឺភ្នែកដែលកើតមាន។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ដែលមានអ្នកជំនាញដែលមានសមត្ថភាពធ្វើការត្រួតពិនិត្យភ្នែកកុមារជាប្រចាំ។

  • ការព្យាបាលជំងឺ Amblyopia

ដើម្បីព្យាបាលជំងឺ Amblyopia កុមារត្រូវប្រើប្រាស់ភ្នែកដែលខ្សោយឲ្យបានច្រើន។ ការព្យាបាលជំងឺ Amblyopia មានជំហានដូចខាងក្រោម:

  1. ព្យាបាលទៅតាមមូលហេតុជំងឺ។ រៀងរាល់មូលហេតុដែលបណ្ដាលឲ្យភ្នែកថយចុះត្រូវតែទទួលបានព្យាបាល។ ឧទាហរណ៍ថា កាត់វ៉ែនតា ដើម្បីកែតម្រូវកំហុសកំណុំ។ ជំងឺភ្នែកស្រឡេវឬជំងឺភ្នែកឡើងបាយត្រូវតែព្យាបាលឱ្យបានត្រឹមត្រូវ។
  2. បាំងភ្នែកដែលធម្មតាដើម្បីធ្វើការព្យាបាល។ ឆ្លងកាត់ការបាំងភ្នែកដែលរឹងមាំ ដើម្បីឲ្យកុមារប្រើប្រាស់ភ្នែកខ្ជិលឲ្យបានច្រើន។ ការព្យាបាលនេះមានរយៈពេលរាប់អាទិត្យទៅដល់រាប់ខែ។
  3. ការប្រើថ្នាំ។ ប្រើប្រាស់ថ្នាំបន្ដក់ភ្នែកសម្រាប់កុមារដែលមិនព្រមធ្វើការព្យាបាលដោយការបាំងភ្នែក។ ថ្នាំបន្តក់ភ្នែកនិងធ្វើឲ្យគំហើញព្រាល ដែលនាំឲ្យកុមារប្រើប្រាស់ភ្នែកខ្ជិលកាន់តែច្រើន។

  • ប្រសិនបើមិនធ្វើការព្យាបាលទេ អាចនឹងនាំឲ្យមានបញ្ហាខ្លះកើតឡើង។

១. ភ្នែក Amblyopic អាចនាំឲ្យប៉ះពាល់ដល់ការបាត់បង់គំហើញធ្ងន់ធ្ងរជារៀងរហូត។

២. ចក្ខុវិញ្ញាណ​3D​ អាចនឹងត្រូវបាត់បង់។

៣. ប្រសិនបើភ្នែកដែលល្អមានជំងឺឬរបួស វាអាចបណ្តាលឱ្យគំហើញធ្លាក់ចុះអស់មួយជីវិត។

  • កុមារៗមិនចូលចិត្តការបាំងភ្នែកទេ។ ដូច្នេះវាមានសារៈសំខាន់សម្រាប់ឪពុកម្តាយក្នុងការលួងកូនៗរបស់ខ្ឡួនឱ្យទទួលព្យាបាលដែលល្អបំផុត។ ការយកចិត្តទុកដាក់និងការចូលរួមរបស់ឪពុកម្តាយក៍គឺជាកត្តាសំខាន់ណាស់ ក្នុងការព្យាបាលជោគជ័យ។

រៀបរៀងដោយ៖ Hout mengvy

សម្រាប់ព័ត៌មានលំអិត បងប្អូនអាចខល ទំនាក់ទំនង

លេខទូរស័ព្ទ: 023 902010 | 089 638 638

Email: info@housheng.com.kh

Address: #B2-090, Street Diamond Island (Koh Pich), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh.

Google Maps: https://g.page/houshengphnompenh