ថ្នាំបន្តក់ភ្នែក «Eye Drops»


ថ្នាំបន្តក់ភ្នែក «Eye Drops»

តើថ្នាំបន្តក់ភ្នែកក្រោយពេលបើកគំរបប្រើរួចអាចរក្សាទុកប្រើបានប៉ុន្មានថ្ងៃ?

⭕️ ប្រភេទថ្នាំបន្តក់ភ្នែក៖
ថ្នាំភ្នែកបែងចែកជាប្រភេទជែល និងប្រភេទបន្តក់។
ចំណែកថ្នាំពេទ្យដែលជាប្រភេទបន្តក់ គ្រូពេទ្យតែងតែណែនាំឲ្យប្រើពី ៥-៩ ថ្ងៃ ប៉ុណ្ណោះហើយក្រោយបើកយើងអាចរក្សាទុកបានរហូតដល់១ខែ។
ចំណែកថ្នាំទឹកប្រើសម្រាប់ប្រឆាំងអាលែកហ្សីរមាស់ អាចរក្សាទុកបានក៏ដូចគ្នាដែរ។
ថ្នាំភ្នែកមួយ ប្រភេទទៀតគឺពពួកក្រែមទីពប្រើព្យាបាលភ្នែកដែលបង្ករោគរកាំភ្នែកក្រោយបើកគម្រប់ហើយអាចទុកដាក់បានយ៉ាងយូរ១ខែដូចគ្នា។
ក្នុងថ្នាំដាក់ភ្នែកទាំងអស់មានផ្ទុកសារធាតុម្យ៉ាងហៅថា​ Preservatives ដែលជួយរក្សាថ្នាំទាំងនោះមិនឲ្យខូចត្រឹម១ខែ។
តែបើយើងប្រើលើសពីនោះថ្នាំលែងមានប្រសិទ្ធិភាពថ្នាំខ្លះទៅជាកខ្វក់ហើយអាចប៉ះពាល់ដល់ ភ្នែកថែមទៀតផង។
⭕️ កន្លែងរក្សាទុក៖
សម្រាប់កន្លែងទុកដាក់វិញត្រូវតែស្អាតគ្មានធូលីសត្វល្អិតមិនចាំងពន្លឺព្រះអាទិត្យនិងបិទជិតនៅក្រោមសីតុណ្ហភាព៣០អង្សារសេ ហើយរកកន្លែងណាដែលផុតពីដៃក្មេង។
ចំពោះការដាក់ក្នុងទូទឹកកកគឺអាចធ្វើទៅបានតែពេលយកមកដាក់ភ្នែកត្រូវទុកឲ្យបាត់ត្រជាក់សិនដូចនេះយកល្អមិនបាច់ទុកក្នុងនោះឡើយ។

📆 សម្រាប់ព័ត៌មានលំអិត និងការណាត់ជួប៖
📞 លេខទូរស័ព្ទ: 089 888 121 – 088 288 6888 | Chinese: 089 638 638
⏰ ម៉ោងបំរើសេវាកម្ម៖ 08:30 ព្រឹក – 05:30 ល្ងាច (រៀងរាល់ថ្ងៃ)
🏠 អាស័យដ្ឋានៈ​ #B20-090, ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ
⏬ Telegram: https://t.me/houshengeyeclinic
🌐 www.housheng.com.kh
📍 https://bit.ly/3kIGZBC