如果想買壯陽藥,我推薦 犀利士,國際知名品牌,安全有保證,副作用小,貨到付款。如果ED症狀比較嚴重,一般推薦威而鋼,最早的壯陽藥品牌,曾經風靡全球,可以獲得更好的硬度。

ICL vs. LASIK, តើជម្រើសមួយណាដែលល្អបំផុតសម្រាប់លោកអ្នក?


ICL vs. LASIK, តើជម្រើសមួយណាដែលល្អបំផុតសម្រាប់លោកអ្នក?

ដោយសារតែបញ្ហាក្នុងការពាក់វ៉ែនតាឬតម្រូវការការងារ, មនុស្សមួយចំនួននឹងស្វែងរកវិធីក្នុងការបញ្ឈប់ការពាក់វ៉ែនតា។​ នៅក្នុងការរកនោះដែរ ជារឿយៗនឹងមានការពិភាក្សារវាង ICL និង LASIK។  ICL (Implantable Collamer Lens) និង LASIK សុទ្ធតែជាវិធីសាស្រ្តដ៏ពេញនិយមបំផុត។

ប្រសិនបើយើងប្រៀបធៀបICL ជាមួយLASIK ប្រាកដជាមានសំនួរជាច្រើននឹងត្រូវបានលើកឡើង។ តើការវះកាត់ទាំងពីរនេះមួយណាល្អជាងសម្រាប់ខ្ញុំ? តើការវះកាត់ ICL និងការវះកាត់ LASIK មានសុវត្ថិភាពដែរឬទេ? តើការវះកាត់ ICL ដូចគ្នានឹង LASIK ដែរឬទេ? តើការវះកាត់ ICL និងការវះកាត់ LASIK មានប្រសិទ្ធភាពរហូតដែរឬទេ? អត្ថបទខាងក្រោយយើងនឹងនិយាយអំពីប្រភេទនៃការវះកាត់នីមួយៗ។

ភាពខុសគ្នារវាង Visian ICL, Visian Toric ICL និង LASIK?

LASIK

ការវះកាត់ LASIK មានពាក្យពេញហៅថា laser-assisted in situ keratomileusis។ ការវះកាត់ LASIK គឺប្រើប្រាស់កាំរស្មីឡាស៊ែរបាញ់ទៅលើស្រទាប់កញ្ចក់ភ្នែកដើម្បីកាត់ស្រទាប់កញ្ចក់ភ្នែកនិង កាត់បន្ថយការកោងនៃកែវភ្នែក នៅតំបន់រន្ធប្រស្រីភ្នែក។ វិធីនេះអាចជួយកែតម្រូវការកំហុសកំណុំដូចជា ភ្នែក myopia, hyperopia, astigmatism។ វិធីនេះមានប្រសិទ្ធភាពលឿននិងមានសុវតិ្ថភាព, ប៉ុន្តែមិនមែនគ្រប់គ្នាអាចធ្វើការវះកាត់ LASIK បានទេ។

Visian ICL

Visian ICL គឺជាការវះកាត់ដាក់កញ្ចក់ឡែនចូលទៅក្នុងភ្នែក, ហើយកញ្ចក់ឡែននោះអាចដាក់នៅក្នុងភ្នែករហូត។ ការវះកាត់ ICL អាចទទួលបានប្រសិទ្ធភាពរហូត ហើយអាចធ្វើការដកកញ្ចក់ឡែនចេញវិញរឺប្តូរថ្មីបានក្នុងករណីចាំបាច់ ដែលខុសគ្នានឹង LASIK ដែលមិនអាចធ្វើវិញបាន។

ការវះកាត់ ICL អាចធ្វើបានចំពោះអ្នកដែលមានកញ្ចក់ភ្នែកស្ដើង, អ្នកមានជំងឺភ្នែកស្ងួត, និងអ្នកដែលមិនអាចធ្វើ LASIK បាន។

Visian Toric ICL

កាលពីមុនអ្នកដែលមានភ្នែកម៉្ញូបដឺក្រេខ្ពស់និង astigmatism អាចធ្វើការវះកាត់ ICL និង LASIK ​ក្នុងពេលតែមួយ។ ក្នុងឆ្នាំ ២០១៨  FDA បានអនុម័ត Visian-Toric ICL, ការវះកាត់ចំពោះអ្នកដែលមានភ្នែកម៉្ញូបដឺក្រេខ្ពស់និង astigmatism មានការប្រែប្រួល។   Visian-Toric ICL អាចធ្វើការវះកាត់បានសំរាប់អ្នកដែលមានភ្នែកម៉្ញូបដឺក្រេខ្ពស់និង astigmatism, ដោយមិនចាំបាច់ធ្វើ LASIK បន្ថែម។

នៅពេលប្រៀបធៀប ICL និង LASIK មនុស្សជាច្រើននឹងសួរថាវិធីមួយណាល្អជាង? វិធីទាំងពីរសុទ្ធតែជាការវះកាត់មានសុវត្ថិភាពទាំងអស់, ប៉ុន្តែក៏ដូចជាការវះកាត់ផ្សេងទៀតដែរ គ្រប់ការវះកាត់ទាំងអស់សុទ្ធតែមានហានិភ័យ។ ការវះកាត់ទាំងពីរប្រភេទសុទ្ធតែមានប្រសិទ្ធភាពរយៈពេលយូរ និងការឃើញលទ្ធផលលឿន។ ដូច្នេះតើមួយណាល្អជាង?

ទោះបីជាអាចមានការអះអាងខ្លះថាការវះកាត់មួយណាល្អជាងមួយណាក៏ដោយ, ការជ្រើសរើសវាអាស្រ័យទៅលើស្ថានភាពភ្នែករបស់មនុស្សនិមួយៗ ។ យើងសូមណែនាំឱ្យអ្នកពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងភ្នែកមុននឹងជ្រើសរើសវិធីទាំងនេះ។

មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញបានបញ្ចប់ដោយជោគជ័យនូវការវះកាត់ICL ដំបូងគេនៅកម្ពុជា។ មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញមានទីតាំងស្ថិតនៅកោះពេជ្រក្នុងរាជធានីភ្នំពេញដែលមានផ្ទៃក្រឡាជិត ៣០០០ ម៉ែត្រការ៉េ។ មានគ្រែ ចំនួន ៣០ គ្រែ។ មន្ទីរព្យាបាលយើងខ្ញុំមានបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបបំផុត, ឧបករណ៍បរិក្ខារទំនើបនិងសេវាកម្មល្អ, ព្រមទាំងប្តេជ្ញាថានឹងក្លាយជាមន្ទីរព្យាបាលភ្នែកល្អបំផុតនៅកម្ពុជានិងនៅអាស៊ាន។ មន្ទីរព្យាបាលភ្នែកហូសេងភ្នំពេញសង្ឃឹមថានឹងប្រើប្រាស់បទពិសោធន៍ដ៏សំបូរបែបរបស់វេជ្ជបណ្ឌិតយើងនិងបច្ចេកវិទ្យា ព្រមទាំងឧបករណ៍ទំនើបដើម្បីជួយប្រជាពលរដ្ឋនៅប្រទេសកម្ពុជាអាចបញ្ឈប់ការពាក់វ៉ែនតានិងមានការមើលឃើញច្បាស់ល្អ។

សម្រាប់ព័ត៌មានលំអិត បងប្អូនអាចខល ទំនាក់ទំនង

លេខទូរស័ព្ទ: 023 902010 | 089 638 638

Email: info@housheng.com.kh

Address: #B2-090, Street Diamond Island (Koh Pich), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh.

Google Maps: https://g.page/houshengphnompenh