如果想買壯陽藥,我推薦 犀利士,國際知名品牌,安全有保證,副作用小,貨到付款。如果ED症狀比較嚴重,一般推薦威而鋼,最早的壯陽藥品牌,曾經風靡全球,可以獲得更好的硬度。

កែវសិប្បនិមិត្តពហុមុខងារ «Multifocal IOL»


កែវសិប្បនិមិត្តពហុមុខងារ «Multifocal IOL»

ជំងឺភ្នែកឡើងបាយ
ជំងឺភ្នែកឡើងបាយ គឺជាជំងឺភ្នែកទូទៅនិងជាជំងឺភ្នែកចម្បងមួយដែលបណ្តាលឱ្យងងឹតភ្នែក។ ជាទូទៅ, កែវភ្នែករបស់មនុស្សគឺមានសភាពថ្លា ហើយនៅពេលដែលវាប្រែជាស្រអាប់ វាគឺជាជំងឺភ្នែកឡើងបាយ។ ជំងឺ​ភ្នែក​ឡើង​បាយ​ភាគ​ច្រើន​បណ្ដាល​មក​ពី​វ័យ​ចាស់ ឬភ្នែកត្រូវប៉ះទង្គិច, នាំឲ្យរូបផ្គុំនៃកែវភ្នែកមានការផ្លាស់ប្ដូរទើបមានជំងឺ​ភ្នែក​ឡើង​បាយ។ ការវិវត្តន៍នៃជំងឺ​ភ្នែក​ឡើង​បាយមានសភាពយឺត, ដែលមិនប៉ះពាល់ដល់គំហើញក្នុងដំណាក់កាលដំបូង។ នៅពេលដែលភ្នែកឡើងបាយចាប់ផ្ដើមទុំ គំហើញនឹងត្រូវបានប៉ះពាល់ដោយគំហើញនឹងធ្លាក់ចុះ អាចនាំឲ្យពិការភ្នែកថែមទៀតផង។ជំងឺភ្នែកឡើងបាយនៅដំណាក់កាលដំបូងមានរោគសញ្ញាតិចតួច, ចំណែកឯដំណាក់កាលចុងក្រោយរោគសញ្ញាដែលឧស្សាហ៍ជួបប្រទះរួមមាន៖ គំហើញធ្លាក់ចុះ, គំហើញជាន់, មើលវត្ថុមិនច្បាស់, មានអារម្មណ៍ថាមានស្រមោលពណ៏សពីមុខ, ចាញ់ពន្លឺ, ចាំងពន្លឺ, ពេលយប់មើលមិនច្បាស់,​ ត្រូវការពន្លឺភ្លឺជាងមុនដើម្បីអានសៀវភៅ។ល។
ការព្យាបាលជំងឺភ្នែកឡើងបាយដោយប្រើថ្នាំមិនមានប្រសិទ្ធភាពច្បាស់លាស់ទេ ហើយការវះកាត់គឺជាមធ្យោបាយតែមួយគត់ដើម្បីព្យាបាលជំងឺភ្នែកឡើងបាយយ៉ាងមានប្រសិទ្ធភាព។ ការបកបាយភ្នែកដោយប្រើម៉ាស៊ីនកុំព្យូទ័រនិង​ប្រើកែវសិប្បនិមិត្តគឺជាបច្ចេកវិទ្យាទំនើបបំផុតក្នុងការព្យាបាលជំងឺភ្នែកឡើងបាយ, វា​មាន​គុណសម្បត្តិ​ដូចជាមុខកាត់តូច ការ​ជាសះស្បើយរហ័ស និង​គំហើញមើលឃើញច្បាស់​ល្អ​។ ដូច្នេះនៅក្នុងប្រទេសអភិវឌ្ឍន៍មានគ្រូពេទ្យឯកទេសភ្នែកជាង 80% កំពុងប្រើប្រាស់បច្ចេកវិទ្យាខាងលើ។

ហេតុអ្វីបានជាត្រូវជ្រើសរើសកែវសិប្បនិមិត្តពហុមុខងារដែលមានស្ដង់ដារខ្ពស់?
កែវសិប្បនិមិត្តពហុមុខងារគឺជាបច្ចេកវិទ្យា EDOF ឈានមុខគេរបស់ពិភពលោក, ផ្តល់ជូនអ្នកជំងឺនូវគំហើញដែលមានគុណភាពខ្ពស់, បន្ទាប់ពីការវះកាត់ជំងឺភ្នែកឡើងបាយ អាចសម្រេចបាននូវគំហើញឆ្ងាយ មធ្យម ជិតបានយ៉ាងងាយស្រួល។ ដោយសារការរចនាដោយប្រើគោលការណ៍ចំណាំងបែរ អ្នកជំងឺមានការរំខានពីអុបទិកតិចតួច និងបង្កើនសមត្ថភាពក្នុងការសម្គាល់វត្ថុខ្ពស់។

អ្នកជំងឺនៅមន្ទីរព្យាបាលភ្នែកហូសេង(១) បុរសម្នាក់អាយុ៥៣​ឆ្នាំ, នាយកគ្លីនិកឯកជនមួយនៅ ភ្នំពេញ, មកពិនិត្យដោយប្រទះឃើញថាគំហើញភ្នែកសងខាងធ្លាក់ចុះបន្តិចម្ដងៗ។ គំហើញភ្នែកខាងស្ដាំមើលបាន 0.12 ភ្នែកខាងឆ្វេង 0.25 ក្រោយពីកែកំហុសកំណុំហើយភ្នែកខាងស្ដាំមើលបាន 0.3, ភ្នែកខាងឆ្វេង 0.8។ វេជ្ជបណ្ឌិតប្រើមីក្រូទស្សន៍ពិនិត្យរួច វិនិច្ឆ័យថាជាជំងឺភ្នែកឡើងបាយ, ត្រូវព្យាបាលដោយម៉ាស៊ីនកុំព្យូទ័រដើម្បីធ្វើការបកបាយ។ ក្រោយពីជ្រើសរើសនិងប្រៀបធៀបកែវសិប្បនិមិត្តជាច្រើន អ្នកជំងឺជ្រើសរើសប្រើកែវសិប្បនិមិត្តពហុមុខងារ Oculentis MF30 Netherlands។ ដោយសារតែភ្នែកខាងស្តាំរបស់គាត់ខ្សោយ អ្នកជំងឺសម្រេចវះកាត់ភ្នែកខាងស្តាំមុន។ ក្រោយវះកាត់ថ្ងៃទី១ ភ្នែកខាងស្តាំរបស់អ្នកជំងឺអាចមើលបាន1.0 អ្នកជំងឺពេញចិត្តយ៉ាងខ្លាំង។ មួយខែក្រោយមក គាត់បានធ្វើការវះកាត់ភ្នែកឡើងបាយភ្នែកខាងឆ្វេង ដោយប្រើកែវសិប្បនិមិត្តដូចគ្នា ប្រសិទ្ធភាពក្រោយការវះកាត់ក៏ល្អ គំហើញក្រោយការវះកាត់ថ្ងៃទី១គឺ 0.8, មួយសប្តាហ៍ក្រោយមកគំហើញឈានដល់ 1.0 ។

អ្នកជំងឺនៅមន្ទីរព្យាបាលភ្នែកហូសេង(២) បុរសម្នាក់អាយុ៦២​ឆ្នាំ, អ្នកជំនួញចិននៅកម្ពុជា មកពិនិត្យដោយឃើញថាគំហើញភ្នែកខាងឆ្វេងធ្លាក់ចុះ។ គំហើញភ្នែកខាងឆ្វេងរបស់គាត់គឺCF ហើយកែកំហុសកំណុំក៍មិនបាន ។ វេជ្ជបណ្ឌិតប្រើមីក្រូទស្សន៍ពិនិត្យរួច វិនិច្ឆ័យថាជាជំងឺភ្នែកឡើងបាយ ត្រូវព្យាបាលដោយម៉ាស៊ីនកុំព្យូទ័រដើម្បីធ្វើការបកបាយ។ ក្រោយពីជ្រើសរើសនិងប្រៀបធៀបកែវសិប្បនិមិត្តជាច្រើន អ្នកជំងឺជ្រើសរើសប្រើកែវសិប្បនិមិត្តពហុមុខងារ Oculentis MF30 Netherlands។ ក្រោយវះកាត់ថ្ងៃទី១ ភ្នែកខាងស្តាំរបស់អ្នកជំងឺអាចមើលបាន0.8 អ្នកជំងឺពេញចិត្តយ៉ាងខ្លាំង។

សរុប
ការវះកាត់ជំងឺភ្នែកឡើងបាយគឺជារឿងសាមញ្ញនិងមានសុវត្ថិភាព មិនតម្រូវឱ្យសម្រាកនៅមន្ទីរពេទ្យ ហើយចំនុចសំខាន់បំផុតមួយនៃការវះកាត់ជំងឺភ្នែកឡើងបាយគឺការជ្រើសរើសកែវសិប្បនិមិត្ត។ កែវសិប្បនិមិត្តពហុមុខងារដែលឈានមុខបំផុតនៅលើពិភពលោកអាចបំពេញតម្រូវការគំហើញឆ្ងាយ មធ្យម ជិតរបស់អ្នកជំងឺបានយ៉ាងល្អ, បន្ទាប់ពីការវះកាត់ បើគ្មានស្ថានភាពពិសេសទេ អាចប្រើប្រាស់បានដោយមិនចាំបាច់ពាក់វ៉ែនតា។

📆 សម្រាប់ព័ត៌មានលំអិត និងការណាត់ជួប៖
📞 លេខទូរស័ព្ទ: 089 888 121 – 088 288 6888 | Chinese: 089 638 638
⏰ ម៉ោងបំរើសេវាកម្ម៖ 08:30 ព្រឹក – 05:30 ល្ងាច (រៀងរាល់ថ្ងៃ)
🏠 អាស័យដ្ឋានៈ​ #B20-090, ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ
⏬ Telegram: https://t.me/houshengeyeclinic
🌐 www.housheng.com.kh
📍 https://bit.ly/3kIGZBC