Orbit និង eyelid
ផ្នែកនេះអនុវត្តន៍ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលលើជំងឺ ប្រឡង់ភ្នែក(Orbit) និងត្របកភ្នែក ដែលមានដូចជា ជំងឺ បំពង់បង្ហូរទឹកភ្នែក និងសិរីរាង្គបង្ហូរទឹកភ្នែក ជំងឺសសៃវិញ្ញាណបញ្ជាលើភ្នែក និងចលនាគ្រាប់ភ្នែក ជំងឺទីរ៉ូអ៊ីតភ្នែក និងភ្នែកសិប្បនិម្មិតផ្សេងៗ _ល_ ។ ក្នុងនោះរួមមាន : ការធ្វើការវះកាត់ដុះសាច់នៅត្របកភ្នែក ការធ្វើការវះកាត់ ទីរ៉ូអ៊ីតគ្រាប់ភ្នែក ការវះកាត់ Orbital decompression surgery _ល _។
ការធ្វើរោគវិនិច្ឆ័យជំងឺ និងព្យាបាលលើ រជំងឺបំពង់បង្ហូរទឹកភ្នែក រួមមាន: ជំងឺបំពង់បង្ហូរទឹកភ្នែកធម្មតា ក៏ដូចជាការវះកាត់បំពង់បង្ហូរទឹកភ្នែកផ្សេងៗ ដូចជា ការរហែកបំពង់ទឹកភ្នែកតូច ការកែលំអរបំពង់បង្ហូរទឹកភ្នែក Lacrimal passage និងការវះកាត់ភ្ជាប់បំពង់បង្ហូរទឹក ភ្នែក Anastomoses ។