Author - giant

ផ្តល់ជូនការពិនិត្យភ្នែកនិងជំងឺភ្នែកទូទៅឥតគិតថ្លៃ១០០% ដល់សិស្ស និស្សិត

ការរាតត្បាតជាសកលនៃវីរុសកូវីដ១៩ បានធ្វើអោយពិភពលោកផ្លាស់ប្តូររបត់​សិក្សាបែបផែនថ្មី ដោយប្តូរពីរការសិក្សា នៅសាលាមក​ជា ការសិក្សាតាមអនឡាញនៅតាមផ្ទះ ដោយប្រើប្រាស់ទូរស័ព្ទដៃ ប្ញកំព្យូរទ័រ។​ កុមារ សិស្ស និងនិស្សិតជាច្រើន បាននឹងកំពុងចំនាយ ពេលវេលាជាច្រើនម៉ោងជាមួយអេក្រង់ទូរស័ព្ទរបស់ពួកគេ ទាំងការសិក្សា និងការកំសាន្តនានា ដោយមិនបានអនុវត្តតាមគោលការណែនាំ សុខភាពអំពីរការចំនាយពេលនៅលើអេក្រង់ពន្លឺ និងកែវភ្នែក។ ដែលជាហេតុធ្វើអោយកែវភ្នែករបស់ពួកគេចាប់ផ្តើមប្រឈមនឹង បញ្ហាស្រវាំងភ្នែកមើលមិនច្បាស់ ដែលអាចឈានដល់បញ្ហាភ្នែកម្ញូ៉ប​ (Myopia) ដែលតំរូវអោយពួគគេត្រូវពាក់វ៉ែនតា​ ប្ញប្រើកញ្ជក់ឡេន ដើម្បីមើលរូបភាពបានច្បាស់។   

ដើម្បីជាកាដូប្រចាំឆ្នាំ២០២១ មន្ទីរព្យាបាលភ្នែកហូសេង ភ្នំពេញ និងផ្តល់ជូនការពិនិត្យភ្នែក និងជំងឺភ្នែកទូទៅដោយឥតគិតថ្លៃ ១០០% ដល់កុមារ សិស្ស និងនិស្សិត រយះពេលមួយឆ្នាំពេញ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ៣០ធ្នូ​ ឆ្នាំ២០២១ ដោយគ្រាន់តែបញ្ហាកាតសិស្ស​ដល់គិលានុបដ្ឋាក។ 

មន្ទីរព្យាបាលភ្នែក ហូ​ សេង ភ្នំពេញ គឺជាមន្ទីរព្យាបាលភ្នែកដែលមានស្តង់ដារជាមួយនឹងគ្រូពេទ្យដែលមានជំនាញ និងបទពិសោធន៍ ផ្នែកភ្នែកជាយូរឆ្នាំមកពីទីក្រុង សៀង​ហៃ ប្រទេសចិន ហើយយើងក៏មានបំពាក់នូវម៉ាស៊ីនដែលទំនើបៗ ជាមួយនឹងស្តង់ដារខ្ពស់សំរាប់ ការធ្វើរោគវិនិច្ឆ័យក្នុងការវះកាត់ភ្នែកនិងប្រកបដោយផាសុខភាពដើម្បីបម្រើសេចក្តីត្រូវការរបស់អ្នកជំងឺ។​ រាល់បញ្ហាសុខភាពភ្នែក​របស់ អ្នកជំងឺទាំងអស់គឺជាកង្វល់របស់ពួកយើង។​ យើងផ្តល់នូវការព្យាបាលដល់អ្នកជំងឺដោយ យកចិត្តទុកដាក់បំផុត ដោយផ្តោតលើផ្នត់ គំនិតមួយគឺ​បញ្ហាភ្នែករបស់អ្នកជំងឺ ក៏ដូចជាបញ្ហាភ្នែករបស់ខ្លួន និងទុកអ្នកជំងឺដូចជាគ្រួសារតែមួយ។

សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនង: 

លេខទូរស័ព្ទ: 023 902010 | 089 638 638  អ៊ីម៉ែល: info@housheng.com.kh

អាសយដ្ឋាន: #B2-090; Street Diamond Island (Koh Pich); Sangkat Tonle Bassac; Khan Chamkarmon; Phnom Penh.

ផែនទី Google Maps: https://g.page/houshengphnompenh  

Read more...

ពិនិត្យភ្នែកជាមួយនឹងឧបករណ៏ទំនើប

ជាម៉ាស៊ីនវាស់សម្ពាធភ្នែកទំនើបដោយមិនចាំបាច់ប៉ះភ្នែកផ្ទាល់។​ វាជាឧបករណ៍វាស់សម្ពាធក្នុងភ្នែកដោយស្វ័យប្រវត្តិដែលមិនចាំបាច់ប៉ះផ្ទាល់ទៅនិងអ្នកជំងឺវាផ្តល់ជូនអ្នកជំងឺនូវភាពងាយស្រួលបំផុត។ វាអាចវាស់និងគណនាសម្ពាធក្នុងភ្នែកបានដោស្វ័យ ប្រវត្តិសមស្របនឹងបច្ចេកវិទ្យា។

Read more...