ជំងឺភ្នែកឡើងបាយ

ជំងឺភ្នែកឡើងបាយ

ភ្នែកឡើងបាយ គឺជាជំងឺដែលកើតនៅលើកែវភ្នែក ដែលស្ថិតនៅក្រោយកូនក្រមុំ ដោយកែវភ្នែកដែលមាន ភាពថ្លាច្បាស់ បែរជាមានភាពស្រអាប់ រឺឡើងពណ៌ស ជាហេតុបណ្តាលអោយពន្លឺ និងរូបភាពមិនអាចឆ្លងកាត់ទៅចំ កន្លែងចាប់រូបភាព នៅបាតភ្នែកបាន ដែលធ្វើអោយគំហើញមានការថយចុះ​​ ហើយវាច្រើនកើតលើមនុស្សវ័យកណ្តាល និងវ័យចំណាស់ដែល មានអាយុលើសពី ៤០ឆ្នាំ។ ជំងឺភ្នែកឡើងបាយ គឺជាមូលហេតុមួយចំបង ក្នុងចំណោមមូលហេតុផ្សេងៗទៀត ដែលធ្វើអោយពិការភ្នែក​នៅលើពិភពលោក​ ហើយការវះកាត់គឺ​ជាវិធីសាស្ត្រព្យាបាលដ៏សំខាន់នាពេលបច្ចុប្បន្ននេះ​។

មន្ទីរពេទ្យបានធ្វើការស្រាវជ្រាវលើការធ្វើរោគវិនិច្ឆ័យនិងព្យាបាល ជំងឺភ្នែកឡើងបាយពីកំណើត និង ជំងឺភ្នែកឡើងបាយលើ មនុស្សវ័យចំណាស់​ និងជំងឺភ្នែកឡើងបាយដែលស្មុគស្មាញផ្សេងៗទៀត។ដែលអ្នកជំងឺដែលកំពុងទទួលការវះកាត់ភ្នែកឡើងបាយ​​ មិនត្រឹមតែអាចព្យាបាលជំងឺភ្នែកឡើងបាយប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងអាចដោះស្រាយជំងឺភ្នែកផ្សេងៗបាន ដោយការជំនួសកែវភ្នែកសិប្បនិម្មិត​  និងវិធីសាស្ត្រវះកាត់ពិសេស រួមមាន​​ : ភ្នែកម្ញ៉ូបជិត​ (Hyperopia), ភ្នែកម្ញ៉ូបឆ្ងាយ (Myopia), ម្ញ៉ូបតាមវ័យ (Presbyopia) និង ជំងឺទឹកដក់ក្នុងភ្នែកទៀតផង។

នៅមន្ទីរពេទ្យរបស់យើងខ្ញុំ​ មុនពេលតំណើរការវះកាត់ជំងឺភ្នែកឡើងបាយ​ គឺតម្រូវអោយពិនិត្យ Refractive indexs របស់អ្នកជំងឺ​ (​ស្ថានភាពកំហុសកំណុំរូបភាព, ប្រវែងអ័ក្ស​ពីមុខទៅក្រោយ (Axial length), ជម្រៅភ្នែកខាងមុខ (Anterior chamber depth)  _ល_)។​ លើសពីនេះ​ យោងតាមភាពខុសគ្នានៃភ្នែកអ្នកជំងឺម្នាក់ៗ​ គ្រូពេទ្យនឹងជ្រើសរើសយកវិធីវិសាស្រ្តគណនា​​ និង​ លែន​សិប្បនិម្មិតយ៉ាងសមស្របមួយ​ ដែលធានាដល់សមត្ថភាពមើលឃើញរបស់ភ្នែកអ្នកជំងឺក្រោយពេលវះកាត់ឈានដល់គោល ដៅនៃគំហើញច្បាស់ល្អ ។ ក្នុងអំឡុងពេលវះកាត់ភ្នែកឡើងបាយ​ ការជ្រើសរើសកែវភ្នែកសិប្បនិម្មិត​ ដែលមានគុណភាពខ្ពស់ ជាផ្នែកមួយជួយបង្កើនគុណភាពនៃការមើលឃើញរបស់អ្នកជំងឺក្រោយពេលវះកាត់​ ។ មន្ទីរពេទ្យយើងខ្ញុំមានកែវភ្នែកសិប្បនិម្មិតដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទដូចជា Mono-focal IOL,​ Bi-focal IOL​ និង Multi-focal IOL​ (អាចមើលទាំងជិត ទាំងឆ្ងាយ) ដែលនាំចូលពី:​  ប្រទេសអាល្លឺម៉ង់​ សហរដ្ឋអាមេរិក​ និងប្រទេសជប៉ុនជាដើម​ ។