ជំងឺ Vitreous និង រេទីណា
រចនាសម្ព័ន្ធនៃភ្នែកប្រៀបបីដូច ប្រព័ន្ធអុបទិករបស់កាមេរ៉ា ។ ផ្នែក vitreous ជាផ្លូវនៃពន្លឺ ហើយ រ៉េទីណានិង សសៃប្រសាទអុបទិកជាអ្នកបញ្ជូនពត័មានទៅខួរក្បាល ដែលផ្នែកទាំងអស់នេះ មានការចំបាច់ក្នុងការផ្តិតយករូបភាព តែវាក៏ជាផ្នែកមួយស្មុកស្មាញ និងផុយស្រួយ នៃភ្នែកផងដែរ ។ នៅពេលដែលផ្នែកណាមួយត្រូវបានរងគ្រោះ វានឹងមានហានិភ័យរហូតដល់ងងឹតភ្នែក ។
ចំពោះជំងឺ Vitreous និងរ៉េទីណានេះ “ ធ្វើការការពារ ប្រសើរជាងព្យាបាល “ ។ វាមានសារៈសំខាន់បំផុត ក្នុងធ្វើការអន្តរាគមន៍ក្នុងការទប់ស្កាត់មុនពេលវាវិវត្តន៍ទៅជាធ្ងន់ធ្ងរ និង មុនសសៃប្រសាទអុបទិកនៅមិនទាន់ខូចខាត ។ ទោះបីជាបានប្រទះឃើញថាមានជំងឺនេះហើយក៏ដោយ តែឆ្លងកាត់ការពិនិត្យ និងធ្វើរោគវវិនិច្ឆ័យបានឆាប់រហ័ស ក៏ដូចជាធ្វើការវះកាត់ទាន់ពេលវេលាក គឺអាចជួយដល់ការព្យាបាលជំងឺនេះបានប្រសើរផងដែរ ។
ផ្នែកឯកទេសជំងឺ Vitreous និងរ៉េទីណានៃមន្ទីរពេទ្យយើងខ្ញុំ មានក្រុមគ្រូពេទ្យជំនាញ និងក្រុមប្រឹក្សាយោបល់ដែលប្រកបដោយបទពិសោធន៍ច្រើន មានជំនាញលើរ គម្រោងក្នុងការធ្វើតេស្តរករោគវិនិច្ឆ័យ និងព្យាបាល ។ រួមផ្សំនឹងការព្យាបាលដោយចាក់ថ្នាំចូលក្នុងភ្នែក ការវះកាត់Vitreous និង រ៉េទីណាតាមរយះប្រព័ន្ធម៉ាស៊ីនវះកាត់អេឡិចត្រូនិចដោយមិនប៉ះពាល់ និង ស្នាមរបួសតូច (non-contact microsurgery system) ។ ចំពោះការព្យាបាលដោយកាំរស្មីវិញ យើងបានប្រើប្រាស់នូវឧបករណ៍ទំនើបដែលនាំចូលពីសហរដ្ឋអាមេរិកក្នុងការព្យាបាលជំងឺVitreous ផ្សេងៗទៀត រួមមាន : ការព្យាបាលបាតភ្នែកដោយកាំរស្មីលើអ្នកជំងឺទឹកនោមផ្អែមដែលខូចខាតស្រទាប់រ៉េទីណា , ជំងឺសសៃឈាមរេទីណា (Retinal vascular disease), ការដុះសរសៃឈាមថ្មី ( Choroidal Neovascularization ) និង Macular Disorder ។