ជំងឺ​ Vitreous និង​ រេទីណា

ជំងឺ Vitreous និង រេទីណា

រចនាសម្ព័ន្ធ​នៃភ្នែកប្រៀប​បីដូច​ ប្រព័ន្ធអុបទិករបស់​កាមេរ៉ា​ ។ ផ្នែក vitreous ជាផ្លូវ​នៃពន្លឺ​​ ហើយ រ៉េទីណានិង​ សសៃប្រសាទអុបទិកជាអ្នកបញ្ជូនពត័មានទៅខួរក្បាល ដែលផ្នែកទាំងអស់នេះ​ មានការចំបាច់ក្នុងការផ្តិតយករូបភាព​  តែវាក៏ជាផ្នែកមួយ​ស្មុកស្មាញ​ និងផុយស្រួយ​ នៃភ្នែកផងដែរ​ ។ នៅពេលដែលផ្នែកណាមួយត្រូវបានរងគ្រោះ​ វានឹងមាន​ហានិភ័យ​រហូតដល់ងងឹតភ្នែក​ ។ 

ចំពោះជំងឺ Vitreous​ និង​រ៉េទីណានេះ​ “​ ធ្វើការការពារ ប្រសើរជាងព្យាបាល​ “​  ។ វាមានសារៈសំខាន់បំផុត​ ក្នុងធ្វើការអន្តរាគមន៍ក្នុងការទប់ស្កាត់មុនពេលវាវិវត្តន៍ទៅជាធ្ងន់ធ្ងរ និង​ មុនសសៃប្រសាទអុបទិកនៅមិនទាន់ខូចខាត ។ ទោះបី​ជាបានប្រទះឃើញថាមានជំងឺនេះហើយក៏ដោយ តែ​ឆ្លងកាត់ការពិនិត្យ​ និងធ្វើរោគវវិនិច្ឆ័យបានឆាប់រហ័ស​ ក៏ដូចជាធ្វើការវះកាត់ទាន់ពេល​វេលាក គឺអាចជួយដល់ការព្យាបាលជំងឺនេះបានប្រសើរផងដែរ​ ។

ផ្នែកឯកទេសជំងឺ​ Vitreous និង​រ៉េទីណានៃមន្ទីរពេទ្យយើងខ្ញុំ​ មានក្រុមគ្រូពេទ្យជំនាញ​ និងក្រុម​ប្រឹក្សា​យោបល់​ដែលប្រកបដោយបទ​ពិសោធន៍​ច្រើន​ មានជំនាញលើរ គម្រោងក្នុងការធ្វើតេស្ត​រករោគ​វិនិច្ឆ័យ​ និងព្យាបាល​ ។ ​រួមផ្សំនឹងការព្យាបាលដោយចាក់ថ្នាំចូលក្នុងភ្នែក  ការវះកាត់Vitreous និង រ៉េទីណាតាមរយះប្រព័ន្ធ​ម៉ាស៊ីន​វះកាត់អេឡិច​ត្រូនិច​ដោយមិន​ប៉ះពាល់​ និង ស្នាមរបួសតូច​ (non-contact microsurgery  system) ។ ចំពោះការព្យាបាលដោយកាំរស្មីវិញ​ យើងបាន​ប្រើប្រាស់​នូវឧបករណ៍​ទំនើបដែលនាំចូលពី​សហរដ្ឋអាមេរិកក្នុងការព្យាបាលជំងឺVitreous ផ្សេងៗទៀត​ រួមមាន​ :​ ការព្យាបាលបាតភ្នែកដោយកាំរស្មីលើអ្នកជំងឺទឹកនោមផ្អែមដែលខូចខាតស្រទាប់​រ៉េទីណា ​,​ ជំងឺសសៃឈាមរេទីណា​ (Retinal vascular disease), ការដុះសរសៃឈាមថ្មី ( Choroidal Neovascularization )  និង ​ Macular Disorder ។