Author - Housheng_admin

តើការពិនិត្យភ្នែកចុងក្រោយរបស់អ្នកនៅពេលណា?

ការ​ពិនិត្យ​ភ្នែក​ជា​ទៀង​ទាត់​មាន​សារៈ​សំខាន់​សម្រាប់​ការ​រក​ឃើញ​ជំងឺផ្សេងៗដែលអាចកើតមានឡើង​ទាន់​ពេល។ ប្រសិនបើរកឃើញទាន់ពេលវេលា រាល់បញ្ហាអាចព្យាបាលបានជោគជ័យ ដោយជួយឲ្យសុខភាពភ្នែករបស់អ្នកបានប្រសើរ។ (more…)
Read more...

ជំងឺភ្នែកកន្ទុយថ្លែន «Pterygium»

ជំងឺកន្ទុយថ្លែន គឺជាការលូតលាស់នៃជាលិកានៅជ្រុងនៃភ្នែក ដែលច្រើនតែមានរាងត្រីកោណ។ ប្រសិនបើមិនបានព្យាបាលទេ ការលូតលាស់អាចលាតសន្ធឹងពាសពេញប្រសីភ្នែក ដែលធ្វើឱ្យការមើលឃើញមិនច្បាស់ ឬធ្វើឱ្យខូចទ្រង់ទ្រាយផ្ទៃនៃភ្នែក។ (more…)
Read more...

កែវសិប្បនិមិត្តពហុមុខងារ «Multifocal IOL»

ជំងឺភ្នែកឡើងបាយ ជំងឺភ្នែកឡើងបាយ គឺជាជំងឺភ្នែកទូទៅនិងជាជំងឺភ្នែកចម្បងមួយដែលបណ្តាលឱ្យងងឹតភ្នែក។ ជាទូទៅ, កែវភ្នែករបស់មនុស្សគឺមានសភាពថ្លា ហើយនៅពេលដែលវាប្រែជាស្រអាប់ វាគឺជាជំងឺភ្នែកឡើងបាយ។ ជំងឺ​ភ្នែក​ឡើង​បាយ​ភាគ​ច្រើន​បណ្ដាល​មក​ពី​វ័យ​ចាស់ ឬភ្នែកត្រូវប៉ះទង្គិច, នាំឲ្យរូបផ្គុំនៃកែវភ្នែកមានការផ្លាស់ប្ដូរទើបមានជំងឺ​ភ្នែក​ឡើង​បាយ។ ការវិវត្តន៍នៃជំងឺ​ភ្នែក​ឡើង​បាយមានសភាពយឺត, ដែលមិនប៉ះពាល់ដល់គំហើញក្នុងដំណាក់កាលដំបូង។ នៅពេលដែលភ្នែកឡើងបាយចាប់ផ្ដើមទុំ គំហើញនឹងត្រូវបានប៉ះពាល់ដោយគំហើញនឹងធ្លាក់ចុះ អាចនាំឲ្យពិការភ្នែកថែមទៀតផង។ (more…)
Read more...

រោគសញ្ញាភ្នែកស្ងួត «Dry Eye Syndrome»

រោគសញ្ញាភ្នែកស្ងួត គឺជាជំងឺដែលភ្នែកផលិតទឹកភ្នែកមិនបានគ្រប់គ្រាន់ ឬទឹកភ្នែកស្តើងពេកមិនអាចបញ្ចេញទឹករំអិល និងចិញ្ចឹមភ្នែកបាន។ ទឹកភ្នែកគឺចាំបាច់សម្រាប់ការថែរក្សាសុខភាពនៃផ្ទៃខាងមុខនៃភ្នែក និងសម្រាប់ផ្តល់ការមើលឃើញច្បាស់។ រោគសញ្ញាភ្នែកស្ងួត គឺជាបញ្ហាទូទៅ និងរ៉ាំរ៉ៃ ជាពិសេសចំពោះមនុស្សចាស់។ (more…)
Read more...

របួសភ្នែក «Ocular Trauma»

១- អ្វីទៅជារបួសភ្នែក? «Ocular Trauma» អ្វីក៏ដោយដែលធ្វើឲ្យឈឺចាប់នៅបរិវេណជុំវិញភ្នែកសុទ្ធតែរាប់ថាជារបួសភ្នែកទាំងអស់ហើយវាមានករណីជាច្រើនផ្សេងទៀតអាចកើតមានខណៈខាងក្រោមនេះជាករណីឧស្សាហ៍ជួបប្រទះជាងគេ៖ (more…)
Read more...

ជំងឺធ្លាក់ត្របកភ្នែក Ptosis

ជំងឺធ្លាក់ត្របកភ្នែក Ptosis សំដៅទៅលើភាពមិនគ្រប់គ្រាន់ឬការបាត់បង់មុខងារសាច់ដុំ Levator palpebral muscle និងសាច់ដុំ Müller ដែលធ្វើឲ្យផ្នែកខ្លះនៃត្របកភ្នែកខាងលើឬត្របកភ្នែកទាំងស្រុងធ្លាក់ចុះ ក្នុងករណីស្រាលបាំងផ្នែកខ្លះនៃគំហើញ ហើយក្នុងករណីធ្ងន់ធ្ងរគឺអាចបាំងគំហើញទាំងស្រុង។ (more…)
Read more...

ធ្វើ​ម៉េច​ដឹង​ថា​ភ្នែក​យើង​ឆ្លង​ជំងឺ?

ការឈឺចាប់, ការហូរទឹកភ្នែក, រលាកចក្ខុវិស័យ, ព្រិលឬស្រវាំង, ស្ងួត ។ល។ ទាំងនេះគឺជារោគសញ្ញាទូទៅបំផុតដែលយើងទទួលរងនៅពេលយើងមានការឆ្លងមេរោគភ្នែកដែលជាក្រុមជំងឺទូទៅ អាចនាំឱ្យមានជំងឺធ្ងន់ធ្ងរនិងសូម្បីតែពិការភ្នែក។ (more…)

Read more...