ផ្នែកឯកទេសភ្នែកកុមារ
គំហើញ គឺជាមុខងារមួយដែលមានសារ:សំខាន់នៃធ្មួលវិញ្ញាណក្នុងសរីរាង្គ កាយមនុស្ស ហើយ ការទទួលពត៌មានច្បាស់លាស់ ៨០%នៃពិភពខាងក្រៅគឺ បានមកតាមរយះការមើលឃើញដោយភ្នែក ។ កុមារដែលមានអាយុចាប់ពី ០-៦ឆ្នាំ គឺជាពេលវេលាដ៏សំខាន់នៃការវិវត្តន៍សមត្ថ ភាពភ្នែករបស់ពួកគេ (Child’s vision development )។
ជំងឺភ្នែក លើកុមារមានគ្រោះថ្នាក់យ៉ាងខ្លាំងលើការវិវត្តន៍សមត្ថភាពភ្នែករបស់កុមារ ។ ដូចច្នេះ ក្នុងអំឡុងពេលនៃការលូតលាស់ភ្នែករបស់កុមារនេះ (Child’s vision development stage) វាពិតជាជះឥទ្ធិលក្នុងការរស់នៅរបស់កុមារ ប្រសិនបើ គ្មានការពិនិត្យ និង ព្យាបាលជំងឺភ្នែកទាំងនេះទាន់ពេលទេ ហើយអាចបណ្តាលអោយពិការភ្នែកជារៀងរហូត ។
ដើម្បីផ្តល់ការព្យាបាលជំងឺភ្នែកលើកុមារប្រកបដោយប្រសិទ្ធិភាពតាមបែបវេជ្ជសាស្រ្ត មន្ទីរពេទ្យយើងខ្ញុំ បានបង្កើតអាគារពិសេសសម្រាប់ផ្នែកឯកទេសជំងឺភ្នែកកុមារ ដើម្បី ដោះស្រាយរាល់តំរូវការលើ ជំងឺភ្នែកតំណពូជរបស់កុមារ ជំងឺបាតភ្នែកកុមារ (Pediatric Vitreoretinal disease) ជំងឺភ្នែកស្រឡេវលើកុមារ ឬយុវវ័យ ជំងឺភ្នែកខ្ជិល (Amblyopia), ម្ញ៉ូប (Myopia), Diplopia និង ជំងឺភ្នែកកុមារផ្សេងៗទៀត ។
ចំពោះជំងឺភ្នែក ដូចជាញ៉ាក់ភ្នែកខ្លាំង គ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែកកុមារនឹងជ្រើស រើសយកការធ្វើរោគវិនិច្ឆ័យសមស្រប សម្រាប់វិធីព្យាបាលដល់អ្នកជំងឺភ្នែកនីមួយៗឱ្យបាន យ៉ាងឆាប់រហ័ស ។